ក្រុមជម្រើសជាតិបាល់ទះផ្នែកបុរស របស់ហ្វីលីពីន​ នឹងប្រកាសតែងតាំងគ្រូបង្វឹកថ្មី គឺលោក Angiolino Frigoni គ្រូបង្វឹកជនជាតិអ៊ីតាលី នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់ប្រទេសហ្វីលីពីន Player Hup។

ក្រុមបាល់ទះបុរសជម្រើសជាតិហ្វីលីពីន ប្រកាសតែងតាំងគ្រូបង្វឹកថ្មីជនជាតិអ៊ីតាលី ក្រោយធ្លាក់ចេញពីការប្រកួតពានរង្វាន់ 2024 Asian Men’s Volleyball Challenge Cup ដែលមានលោក Sérgio Veloso  ជាគ្រូបង្វឹក ជនជាតិប្រេស៊ីល។

លោក Angiolino Frigoni  ជនជាតិអ៊ីតាលី គាត់បានចាប់ផ្តើមអាជីបជាគ្រូបង្វឹកនៅឆ្នាំ១៩៨៦ និងធ្លាប់បានដឹកនាំក្រុមបាល់ទះបុរស​ និងនារី របស់ក្រុមជម្រើសជាតិអ៊ីតាលី​ ចន្លោះឆ្នាំ១៩៨៦ ដល់ឆ្នាំ២០០១ ក្រោយមកបានបន្តដឹកនាំក្រុមបាល់ទះនារីហូឡង់ ចន្លោះឆ្នាំ២០០១ ដល់២០០៤ និងចុងក្រោយធ្លាប់បានដឹកនាំក្រុមជម្រើសជាតិអេហ្សីប ផ្នែកបុរសអាយុក្រោម ២១ និង២២ឆ្នាំ ថែមទៀតផង។

ចំណែកឯក្រុមជម្រើសជាតិហ្វីលីពីន ផ្នែកបុរសវិញ គឺបានធ្លាក់ចេញពីការប្រកួតវគ្គជម្រុះក្នុងពូល ក្រោយឆ្លងកាត់២ប្រកួតចាញ់ទាំង២ប្រកួត ធ្លាក់មុនថ្ងៃកំណត់។

នេះជាលទ្ធផលរបស់ក្រុមជម្រើសជាតិហ្វីលីពិន៖

  • ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ហ្វីលីពីន ០-៣ ចិន
  • ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ហ្វីលីពីន ០-៣ បារ៉ែន

ក្រៅពីជម្រើសជាតិហ្វីលីពីន ក៏មានក្រុមជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី បានធ្លាក់ចេញពីព្រឹត្តិការណ៍2024 Asian Men’s Volleyball Challenge Cup ផងដែរត្រឹមវគ្គជម្រុះក្នុងពូល។

រីឯក្រុមជម្រើសជាតិវៀតណាម ជាក្រុមអាស៊ានតែ១គត់ដែលអាចឡើងទៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ Asian Men’s Volleyball Challenge Cup 2024 ក្រោយឆ្លងកាត់២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ ឈរលេខ២ នៃពូល D។

Share.