ភ្នំពេញ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន កំពុងបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដោយបានផ្ទុះអាវុធជាច្រើនគ្រាប់ ដាក់មកលើសមត្ថកិច្ច នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ចំណុចនៅក្បែរប្រឡាយទួលសង្កែ ម្តុំផ្សារសាំហាន់ ផ្លូវលេខ១០៣ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ខណៈពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធទីតាំងកើតហេតុដើម្បីចាប់ខ្លួនក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

ជនសង្ស័យជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគារ កំពុងសង្ងំក្នុងផ្ទះ បិទទ្វារជិត រីឯកម្លាំងសមត្ថកិច្ច ក៏កំពុងឡោមព័ទ្ធជុំវិញ ។

អត្ថបទ៖តាតុងសែនជ័យ

Share.