ក្រុម​បាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំរបស់​វិសាខា U19 នឹង​ត្រូវ​មានបេសកកម្មក្រៅដីដំបូង ដោយ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​របស់ក្រុមយុវជន​អាយុក្រោម ១៩ឆ្នាំរបស់ អាយ អេស អាយ ដង្កោសែនជ័យ នៃពានរង្វាន់ Cambodian Youth League U19 2024 សប្ដាហ៍ទី៤។

ក្នុង​នោះសារព័ត៌មានត្រយង នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​សម្រាប់​ការ​ប្រកួត​រវាង ក្រុមយុវជន​អាយុ​ក្រោម​១៩​ឆ្នាំ វិសាខា ទល់នឹង​​ក្រុមយុវជន​អាយុក្រោម ១៩ឆ្នាំរបស់ អាយ អេស អាយ ដង្កោសែនជ័យ ដោយការប្រកួត​នឹង​ធ្វើ​ឡើងនៅកីឡដ្ឋាន AIA Stadium, KMH Park នៅ​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៦ល្ងាច ។

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៣៖

សម្រាប់​ការ​ចាប់​ផ្តើម​រដូវ​កាល​ដំបូង​ ​លីគ​យុវជន​អាយុ​១៩​ឆ្នាំ​ ​មាន​ក្រុម​ ១០​ចូល​រួម​ប្រកួត មាន​ដូច​ជា៖​ ណាហ្គាវើលដ៍, សមាគមកីឡាបាល់ទាត់​ខេមរភូមិន្ទ​, អង្គរថាយហ្គឺរ, ព្រះ​ខ័នរាជ​ស្វាយរៀង, ភ្នំពេញ​ក្រោន, វិសាខា, ISI ដង្កោសែន​ជ័យ, បឹងកេត, សាលាតម្រង់​ទិស​រាជ​ធានី​ភ្នំពេញ​អាយុ១៨​ឆ្នាំ និង សាលាបាល់ទាត់​ជាតិ​បាទីអាយុ១៦ឆ្នាំ។

តាម​ការ​គ្រោង​ទុក កម្មវិធី​ប្រកួត​លីគ​យុវជន​កម្ពុជា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ ក្នុង​ចំណោម​​ការ​ប្រកួត​សរុប​២១​សប្ដាហ៍។ រូប​មន្ត​នៃ​ការ​ប្រកួត​គឺ​វិល​ជុំ​សន្សំ​ពិន្ទុ​២​ជើង (ក្នុង​ដី និង​ក្រៅ​ដី) មុន​ពេល​​យក​ក្រុម​កំពូល​ទាំង​៤​ឡើង​ទៅ​ប្រកួត​ជុំ​ទី​៣​ដែល​មាន​៣​ប្រកួត​ទៀត។ ក្រុម​​​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ជា​ជើងឯក៕

Share.