ព្រឹត្តិការណ៍​កីឡា ASEAN School Games លើកទី១៣ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​ដាឡាត់ ប្រទេស​វៀតណាម បាន​បញ្ចប់​ជា​ផ្លូវការ​ហើយ ស្រប​ពេល​ដែល​​ក្រុម​អត្តពលិក​របស់​កម្ពុជា ដណ្តើម​បាន​មេដាយ​ចំនួន​៩គ្រឿង ជូន​ជាតិ​មាតុភូមិ ហើយ​នេះ​ជា​​ជោគជ័យ​ត្រចះត្រចង់ បើ​ធៀប​នឹង​ការ​ចូល​ប្រកួត​កន្លង​មក។

មេដាយ​៩គ្រឿង​របស់​កម្ពុជា រក​បាន​ក្នុង​ប្រភេទ​កីឡា​វ៉ូវីណាម ទាំង​អស់​ដោយ​ម្ចាស់​មេដាយ​មាន៖

១.កីឡា​ការិនី​ អ៊ូ​ សូលីដា​ កីឡា​ការិនី​ សេង​ សុខលីហ្សា​ ទទួល​បានមេដាយ​មាស​ លើវិញ្ញាសា​មេគុន​ដាវក្រុមនារីពីរនាក់​
២.កីឡាករ​ លឹម​ សំរឹទ្ធ​ ទទួល​បាន​មេដាយ​មាស​ លើ​ប្រភេទ​វិញ្ញាសា​បុរស​ទម្ងន់៥៤គីឡូក្រាម​
៣.កីឡា​ការិនី លឹម សម្ភស្ស ទទួល​បាន​មេដាយ​ប្រាក់​លើ​ប្រភេទ​​វិញ្ញាសា​ទម្ងន់ ៥០.៩ គីឡូក្រាម​
៤.កីឡាការិនី​ សេង​ សុខ​លីហ្សា​ កីឡាករ​ អូន​ សុខអាន​ កីឡាករ​ តេលា​ វិមានរតនះ​ កីឡាករ​ សាយ​ វិរៈ​បុត្រ ឈ្នះ​មេដាយ​សំរឹទ្ធិ​ប្រភេទ​វិញ្ញាសា​មេគុន​ការពារខ្លួន​ នារី​ម្នាក់​បុរស​បីនាក់ប្រើ​អាវុទ្ធ​​
​៥.កីឡាការិនី​ អ៊ូ​ សូលីដា​ ទទួលបាន​សំរឹទ្ធិ​ លើ​​ វិញ្ញាសា​មេគុន​នារី​ឯកត្តជន​
​៦.កីឡាការិនី​ សុខ​ ម៉នបូរនិច​ ទទួល​បាន​មេដាយ​សំរឹទ្ធិ​ លើ​ប្រភេទ​​នារី​ទម្ងន់​៥៧ គីឡូក្រាម
៧.កីឡាករ​ អ៊ូន​ សុអាន​ ទទួល​បាន​មេដាយ​សំរឹទ្ធិ​ វិញ្ញាសា​បុរស​ប្រភេទទម្ងន់​៦០ គីឡូក្រាម
៨. កីឡាករ​ សួន​ ច័ន្ទ​ចំរើន ទទួល​បាន​មេដាយ​សំរឹទ្ធិ​ វិញ្ញាសា​បុរស​ប្រភេទទម្ងន់​៦០ គីឡូក្រាម
៩. កីឡា​ការិនី​ អ៊ូ​ សូលីដា​ ទទួល​មេដាយ​សំរឹទ្ធិ​ វិញ្ញាសា​​មេគុន​នារី​ឯកត្តជន​នារី​​

ព្រឹត្តិការណ៍​កីឡា ASEAN School Games រៀបចំ​ឡើង​ដំបូង​ក្នុង​ឆ្នាំ​២០០៩ ដោយ​ធ្វើ​ឡើង​​១ឆ្នាំ​ម្តង ហើយ​រហូត​ដល់​ឆ្នាំ​​២០១៦ ទើប​កម្ពុជា បាន​បញ្ជូន​អត្តពលិក​ទៅ​ចូលរួម​ប្រកួត​ ហើយ​ឆ្នាំ​ដំបូង​នេះ​ដែរ កម្ពុជា បញ្ជូន​អត្តពលិក​ចំនួន២៣នាក់ ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​១គ្រឿង លើ​ប្រភេទ​កីឡា​វាយ​កូនឃ្លី​លើតុ វិញ្ញាសា​ប្រកួត​ជា​ក្រុម​ផ្នែក​បុរស​ ដោយ​កីឡាករ សំណាង វិរៈបុត្រ, សឿង តុលា, ថី ហុកឡាយ, អ៊ុន មាសសម្បត្តិ។ តាំង​ពី​ចូលរួម​ប្រកួត​មក​នេះ​ជា​លើក​ទី២​ហើយ​ដែល​កម្ពុជា ដណ្តើម​បាន​មេដាយ។

សូមបញ្ជាក់ថា​ ការប្រកួត​ 13th ASEAN Schools Games នៅ​ដាក់ណាង ប្រទេស​វៀតណាម មាន១០ ប្រទេស​ចូលរួម មានដូចជាកម្ពុជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ដោយ​​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​៣១​ ខែ​ឧសភា ថ្ងៃទី​០៦​ ខែ​មិថុនា​ ឆ្នាំ​២០២៤៕​​

Share.