ភ្នំពេញ៖ បុរសម្នាក់សម្រេចចិត្តជិះម៉ូតូឡើងលើស្ពានជ្រោយចង្វារ រួចបានឡាយហ្វេសប៊ុកដោយមិននិយាយអ្វីសោះ រួចបានបិទហ្វេសប៊ុក សម្រេចចិត្តលោតចូលក្នុងទឹកបញ្ចប់ជីវិតដោយមិនដឹងមូលហេតុ។

ហេតុការណ៍ហ្នឹងកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២៤ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់០៩ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1AK-1044 ធ្វើដំណើរចេញពីរង្វង់មូលកួចកាណុងឡើងមកលើស្ពានជ្រោយចង្វា រដោយមានទឹកមុខស្រងូតស្រងាត់រួចមិនបាននិយាយអ្វីសោះ ក៏បានដកទូរស័ព្ទ មកឡាយហ្វេសប៊ុកដោយមិននិយាយអ្វីសោះ ហើយបានសម្រេចចិត្តបិទហ្វេសប៊ុក លោតចូលក្នុងទឹកតែម្ដង។

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ចការពារប៉ុស្តិ៍គោលដៅស្ពានទី៣ ចុះមកដល់ទីាំងកនកលែងកេីតហេតុ រួចអូសយកម៉ូតូយកទៅរក្សាទុក ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅផ្ទះវិញ ចំណែកឯជនរងគ្រោះគឺរាវរកមិនឃើញនោះទេ ជនរងគ្រោះមានឈ្មោះ ភី គីមឆេង ភេទប្រុស បច្ចុប្បន្នជានិស្សិតឆ្នាំទី៤ផ្នែកសំណង់ស៊ីវិល មានស្រុកកំណើតឯខេត្តត្បូងឃ្មុំឯណោះ៕

អត្ថបទ៖ ត្រយងតូច

Share.