ភាពយន្ត​៖ ប្រវត្តិស្នេហ៍នាងនាថ ភាពយន្ត​ខ្នាតធំ​ខ្មែរ ដែលធ្លាប់​មាន​បញ្ហា​ចម្រូងចម្រាសរហូត​ដល់ថ្នាក់​មាន​ការ​ស្នើសុំ​ឱ្យ​ប្ដូរ​ឈ្មោះ​តែ​ភាគី​ផលិតកម្ម​ LD នៅតែ​រក្សាជំហរ​ប្រើប្រាស់​ឈ្មោះ​ដដែល​ ទើប​តែ​បញ្ចេញ Trailer ដែល​មាន​ប្រវែង​ត្រឹមតែ​ ៥៥​វិនាទី​ប៉ុណ្ណោះ​ តែសន្ទុះ​នៃ​ការ​គាំទ្រ​​មាន​ច្រើន​លើសលប់​។

នៅ​ក្នុង​ Trailer ខ្លី​នោះ គេ​ពិនិត្យឃើញ​ថា​ក្រុម​ការងារ​បាន​សំរិតសំរាំង​ទាំង​គុណភាព​រូប​ភាព សំឡេង Sound Effect ប្លង់ និយាយ​រួម​គឺ​ល្អ​ទាំង​ព្រម​ទាំង​តួសម្ដែង​ក៏​ស្រស់​ស្អាត និង​ស្រស់​សង្ហា ដែល​ជួយ​ជំរុញ​ឱ្យ​ភាពយន្ត​ខ្មែរ​មួយ​នេះ​ ជ្រៀតចូល​ទី​ផ្សារអន្តរជាតិ​ដោយ​ងាយ ប្រសិន​បើ​មិន​មាន​អគតិ​ណាមួយ​ពីភាគី​ណាមួយ​​ ដែល​មាន​ចេតនា ចង់​បំបិទ​ភាពយន្ត​ខ្មែរ​។

ការលើកសរសើរ​ទាំង​នេះ​គឺ​ប្រមូល​បាន​ពី​មតិ​របស់​អ្នក​ចូលចិត្តទស្សនាភាពយន្ត ក៏ដូចជា​ទំព័រហ្វេសប៊ុក​ដែល​និយម​ Reviews ភាពយន្ត​ផ្សេងៗ​ផងដែរ៕

Share.