នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គ​លេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​នាំយក​ថវិ​កាសប្បុរសជន ចំនួន ៩,៩៩៩ដុល្លារអាម៉េរិច បរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។​

អនុប្រធាន និង​ជា​អគ្គ​លេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​លើកឡើង​ថា សហព័ន្ធ​និងកី​ឡាករ នៅតែមានបេះដូងផ្សារភ្ជាប់សបុរសធ៌ម តាមរយ:ការផ្ដល់ថវិការជូនមន្ទីរពេទ្យគុន្ធបុប្ផា នៅ​ឆ្នាំ​ក្រោយៗ​ទៀត។ ខណ:លើក​នេះ​គឺ​ជាថវិកា​របស់​ឯក​ឧត្ត​មអ​ភិ​សន្តិបណ្ឌិត និងលោកជំទាវ ព្រម​ទាំង​ថ្នាក់​ដឹកនាំ ស្នងការនគរបាលរាជធានី-ខេត្ត សមាជិក សមា​ជិកា គណៈ​កម្មាធិកា​រប្រ​តិបត្តិ​សហព័ន្ធ​កីឡា​បាល់ទះកម្ពុជា រួម​ទាំង​ក្រុម​កីឡាករ​របស់​ក្លិបកីឡាបាល់ទះវិសាខា ។

គួរ​បញ្ជាក់ថា ក្លិបបាល់ទះវិសាខា បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ Win+ Streak Volleyball Invitational Tournament 2024 ដែល​មាន​ក្រុម​ចំនួន ៨ចូលរួម​មក​បី ៧ប្រទេស។ ការគ្រង​ជើងឯក​នេះ​ធ្វើ​ឡើង ក្រោយ​យក​ឈ្នះ​លើ​ក្រុម Win Streak របស់តៃវ៉ាន់ ដោយ​លទ្ធ​ផល ៣សិត​ទល់នឹង១ នៅ​វគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កន្លង​ទៅ​នៅ​កោះ​តៃ​វ៉ាន់៕

Share.