ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី នៅលើទឹកដីរបស់ខ្លួន ក្នុងពហុកីឡដ្ឋានMFF Football Centreនៅថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៤:០០ នាទីល្ងាច ការប្រកួតមិត្តភាពអន្តរជាតិ ថ្ងៃ FIFA Days។

មុនការប្រកួតមកដល់លោក FELIX G.DALMAS គ្រូបង្វឹករបស់ក្រុមជម្រើសកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ក្នុងសន្និសីទ សារព័ត៌មាន ដោយបានថ្លែងថា៖«សូមអរគុណប៉ុងហ្គោលីដែលបានទទួលយើងយ៉ាងល្អ យើងរីករាយដែលបានមកទីនេះ បន្ទាប់ពីការប្រកួតនៅទឹកដីកម្ពុជា យើងបានហោះមកទីនេះភ្លាមៗ ហើយយើងមានពេលសម្រាកតិចប៉ុន្តែយើងបានរៀបក្រុមឡើងវិញ ដើម្បីទល់ជាមួយម៉ុងហ្គោលី។
គ្រូបង្វឹកក្រុមជម្រើសកម្ពុជា បន្តថា «កាលពីប្រកួតមុន ដោយសារមានភ្លៀងធ្លាក់នៅលើទីលានធ្វើឱ្យការប្រកួតមានការពិបាក់បន្តិតសម្រាប់ក្រុមទាំង២ តែប្រកួតស្អែកនេះយើងត្រូវព្យាយាមសម្របជាមួយអាកាសធាតុត្រជាក់វិញ។ យើងនឹងបន្តរៀបចំក្រុមអោយបានល្អជាងមុនព្រោះម៉ុងហ្គោលីជាក្រុមមួយដ៏ល្អគេបានបន្តការលំបាកកាលលេងនៅទឹកដីរបស់យើង ហើយយើងជឿជាក់ថាការប្រកួតនៅថ្ងៃស្អែកជាការប្រកួតមួយដ៏តានតឹង»។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងជំនួបជើងទី១ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្នុងលទ្ធផល ២ទល់និង០ ខណ:ការប្រកួតនៅជើងទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង៦ល្ងាច ម៉ុងហ្គោលី ប៉ះ កម្ពុជា នៅកីឡដ្ឋាន MFF Football Centreទីក្រុងអ៊ុលឡានបាតា។
គួរបញ្ជាក់ថា ទាំងកម្ពុជា និងម៉ុងហ្គោលី សុទ្ធតែកំពុងត្រៀមខ្លួនដើម្បីចូលរួមប្រកួតវគ្គជម្រុះបឋម ក្នុងពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី 2027 AFC Asian Cup qualification – play-off round ដោយម៉ុងហ្គោលី ចាប់គូប៉ះទីម័រខាងកើត ហើយកម្ពុជា ចាប់គូប៉ះស្រីលង្កា៕


