ក្រុមបាល់ទាត់យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ វិសាខា ជា​ក្រុម​ដែល​មិន​ទាន់​បរាជ័យ​សោះ​នៅ​ក្នុង​ការ​ប្រកួតពាន​រង្វាន់​​​ជើងឯក​ខេមបូឌាន​លីគ​យុវជន U16 Cambodian Youth League ឆ្នាំ​២០២៤ ​គិត​ត្រឹម​សប្ដាហ៍ទី៤។

ដោយ​ឆ្លងកាត់ ៤ប្រកួតកន្លង​មក យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ វិសាខា ឈ្នះទាំង៤ប្រកួត ស៊ុតបញ្ចូល​ទីបាន ២២ក្រាប់ របូត ៥គ្រាប់ មាន ១២ពិន្ទុ។

លទ្ធផល ៤ប្រកួត​កន្លង​មក​របស់ U16 វិសាខា មាន៖

  • ថ្ងៃទី១៩ ឧសភា៖ វិសាខា ១៤-០ ភ្នំពេញក្រោន នៅមជ្ឈមណ្ឌហ្វឹកហាត់ វិសាខា
  • ថ្ងៃទី២៦ ឧសភា៖ សៀមរាបយូណាយធីត ១-២ វិសាខា កីឡដ្ឋានហនុមាន
  • ថ្ងៃទី២ មិថុនា៖ វិសាខា ៤-៣ អាយ អេស អាយ ដង្កោសែនជ័យ នៅមជ្ឈមណ្ឌហ្វឹកហាត់ វិសាខា
  • ថ្ងៃទី៩ មិថុនា៖ Tiffy Army FC ១-២ វិសាខា នៅមជ្ឈមណ្ឌហ្វឹកហាត់ វិសាខា

តារាងចំណាត់ថ្នាក់ គិតត្រឹមសប្ដាហ៍ទី៤៖

១. វិសាខា មាន ១២ពិន្ទុ
២. ក្លិប​សៀមរាប យូណាយធីត មាន ៩ពិន្ទុ
៣. ISI ដង្កោសែន​ជ័យ មាន ៧ពិន្ទុ
៤. ព្រះ​ខ័នរាជ​ស្វាយរៀង មាន ៧ពិន្ទុ
៥. សមាគមកីឡាបាល់ទាត់​ខេមរភូមិ មាន ៧ពិន្ទុ
៦. បឹងកេត មាន ៤ពិន្ទុ
៧. ភ្នំពេញ​ក្រោន មាន ៤ពិន្ទុ
៨. សាលាតម្រង់​ទិស​រាជ​ធានី​ភ្នំពេញ​អាយុ​១៥​ឆ្នាំ មាន ៣ពិន្ទុ
៩. យុវជន​ណាហ្គាវើលដ៍ អង្គរថាយហ្គឺរ មាន ០ពិន្ទុ

តាម​ការ​គ្រោង​ទុក កម្មវិធី​ប្រកួត​លីគ​យុវជន​កម្ពុជា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ ក្នុង​ចំណោម​​ការ​ប្រកួត​សរុប​២១​សប្ដាហ៍។ រូប​មន្ត​នៃ​ការ​ប្រកួត​គឺ​វិល​ជុំ​សន្សំ​ពិន្ទុ​២​ជើង (ក្នុង​ដី និង​ក្រៅ​ដី) មុន​ពេល​​យក​ក្រុម​កំពូល​ទាំង​៤​ឡើង​ទៅ​ប្រកួត​ជុំ​ទី​៣​ដែល​មាន​៣​ប្រកួត​ទៀត។ ក្រុម​​​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ជា​ជើងឯក៕

Share.