ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ជាប់ចំណាត់ថ្នាក់ខាងលួច ធ្លាប់ជាប់ពន្ធនាគារ ធ្លាប់ទាំងជាប់នៅមណ្ឌលបន្សាបគ្រឿងញៀន ចេញមកវិញមិនរាងចាល បន្តប្រព្រឹត្តនូវសកម្មភាពលួច ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនសារជាថ្មី កាលពីវេលាម៉ោង៩និង០៥នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិអូររំចង់ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បន្ទាប់ពីលួចយកទូរទស្សន៍របស់អ្នកភូមិ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឌឹម ឡុញ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ខែម្តងរួចមកហើយ ធ្លាប់ជាប់នៅមណ្ឌបន្សាបគ្រឿងញៀន ម្តងផងដែរ តែចេញមកវិញមិនរាងចាល នៅតែបន្តសកម្មភាព បនរព្រឹត្តបទល្មើសដដែល ។ ជនសង្ស័យត្រូវបាន ជនរងគ្រោះឈ្មោះ ណុប សុខរីម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្តឹងពីបទលួចយកទូរទស្សន៍ ទើបសមត្ថកិច្ច ធ្វើការចាប់ឃាត់ខ្លួនសារជាថ្មី។

ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួននាំយកទៅសាកសួរនៅផ្នែកជំនាញនៃអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីសារជាថ្មី៕

អត្ថបទ៖តាតុងសែនជ័យ

Share.