ក្រុមបាល់ទះនារីប្រេស៊ីល ជាក្រុម​តែ​មួយ​គត់​ដែល​យក​ឈ្នះលើកគូប្រកួតចំនួន​ ៩ប្រកួត​ជាប់​គ្នា មិន​ទាន់​ស្គាល់រសជាតិចាញ់សោះ និងកំពុង​កាន់កាប់​តំណែង​កំពូល​តារាង ​ក្នុង​ពានរង្វាន់​បាល់ទះ​អន្តរជាតិ ​2024 FIVB Volleyball Women’s Nations League ដែល​មាន​ក្រុម​មក​ពី ១៦ប្រទេស​ចូល​រួម។

ឆ្លង​កាត់​ ៩ប្រកួត​រួម​មក​ឃើញ​ថា ក្រុមបាល់ទះនារីប្រេស៊ីល មិនដែល​ចាញ់​សោះ។ លទ្ធផល ៨ប្រកួតរបស់ក្រុមបាល់ទះនារីប្រេស៊ីល៖

ប្រកួតទី១៖ ប្រេស៊ីល ៣-១ កាណាដា (26–24, 23–25, 26–24, 25–12)
ប្រកួតទី២៖ ប្រេស៊ីល ៣-០ កូរ៉េខាងត្បូង (25–15, 25–19, 25–17)
ប្រកួតទី៣៖ ប្រេស៊ីល ៣-១ សហរដ្ឋអាមេរិក (25–22, 25–16, 18–25, 25–19)
ប្រកួតទី៤៖ ប្រេស៊ីល ៣-០ ស៊ែប៊ី (25–15, 25–19, 25–19)
ប្រកួតទី៥៖ ប្រេស៊ីល ៣-២ ជប៉ុន (24–26, 26–24, 19–25, 25–20, 15–11)
ប្រកួតទី៦៖ ប្រេស៊ីល ៣-១ ហូឡង់( 25–17, 20–25, 25–20, 25–18)
ប្រកួតទី៧៖ ប្រេស៊ីល ៣-២ អ៊ីតាលី (26–24, 25–27, 18–25, 25–19, 15–10)
ប្រកួតទី៨៖ ប្រេស៊ីល ៣-០ ថៃ (25–22, 25–14, 25–17 )
ប្រកួតទី៩៖ ប្រេស៊ីល ៣-១ ប៉ូឡូញ (22–25, 25–17, 25–17, 25–16)

សម្រាប់​ការប្រកួតបន្ទាប់​របស់​ក្រុម​បាល់ទះនារីប្រេស៊ីល នឹង​ត្រូវ​ជួប​ក្រុម​បាល់ទះ​នារីអាល្លឺម៉ង់ នៅ​ថ្ងៃទី១៣ ខែមិថុនា នេះ វេលាម៉ោង ១៧:០០នាទីល្ងាច។

ព្រឹត្តិការណ៍ ប្រកួត​ពានរង្វាន់​បាល់ទះ​អន្តរជាតិ ​2024 FIVB Volleyball Women’s Nations Leaguត្រូវ​បាន​​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ នៅ​​ទីក្រុងបាងកក ប្រទេស​ថៃ មាន ១៦ប្រទេសចូលរួម ដោយ​បានចាប់​ផ្ដើម​ដំណើរ​ការ​តាំងពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។

សម្រាប់​ការ​ប្រកួត​វគ្គជម្រុះ​ក្នុង​ពូល ត្រូវ​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី១៤ ខែឧសភា រហូត​ដល់​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដើម្បី​រក​ក្រុម​ខ្លាំងចំនួន ៨ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត វគ្គផ្ដាច់ព្រ័នឹង​ធ្វើឡើង​នៅ​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

ពានរង្វាន់ FIVB Volleyball Women’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨មក ​ខណៈ​ឆ្នាំ​ដំបូង និងឆ្នាំទី២ ​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ហើយ​ក្រុម​ជម្រើស​ជាតិអាមេរិក ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិតួកគី៕

Share.