ក្រុមបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ របស់អង្គរថាយហ្គឺរ និងក្រុមបាល់ទាត់យុវជនអាយុ១៩ឆ្នាំ របស់សាលាតម្រង់ទិស រាជធានីភ្នំពេញ មិនទាន់រកបានជ័យជម្នះសោះក្នុង ក្នុងការប្រកួតពានរង្វាន់ជើងឯកខេមបូឌានលីគយុវជន U16 Cambodian Youth League ឆ្នាំ២០២៤ គិតត្រឹមសប្ដាហ៍ទី៤។

ដោយឆ្លងកាត់ ៤ប្រកួតក្រុមបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ របស់អង្គរថាយហ្គឺរ បរាជ័យទាំង ៤ប្រកួត ស៊ុតបញ្ជូលទីបាន ២គ្រាប់ និងរបូតគ្រាប់បាល់ ១៩គ្រាប់ ស្ថិតនៅបាតតារាង មាន ០ពិន្ទុ។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៤៖

ងាកមកក្រុមបាល់ទាត់យុវជនអាយុ១៩ឆ្នាំ របស់សាលាតម្រង់ទិស រាជធានីភ្នំពេញឆ្លងកាត់ ៤ប្រកួតស៊ុតបញ្ជូលទីបាន ០គ្រាប់ និងរបូតគ្រាប់បាល់ ២៣គ្រាប់ ស្ថិតនៅបាតតារាង មាន ០ពិន្ទុ។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៤៖

បញ្ជាក់ថា តាមការគ្រោងទុក កម្មវិធីប្រកួតលីគយុវជនកម្ពុជា ត្រូវបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងចំណោមការប្រកួតសរុប២១សប្ដាហ៍។ រូបមន្តនៃការប្រកួតគឺវិលជុំសន្សំពិន្ទុ២ជើង (ក្នុងដី និងក្រៅដី) មុនពេលយកក្រុមកំពូលទាំង៤ឡើងទៅប្រកួតជុំទី៣ដែលមាន៣ប្រកួតទៀត។ ក្រុមមានពិន្ទុខ្ពស់ជាងគេជាជើងឯក៕


