ការប្រកួតពានរង្វាន់ជើងឯកខេមបូឌានលីគយុវជន U16 Cambodian Youth League ឆ្នាំ២០២៤ បានដំណើរការដល់សប្ដាហ៍ទី៥ ហើយ ស្របពេលដែល ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៦ឆ្នាំ របស់វិសាខា កំពុងស្ថិតនៅកំពូលតារាង ឆ្លងកាត់ ៤ប្រកួត ឈ្នះទាំង៤ មាន ១២ពិន្ទុពេញ។
កម្មវីធីប្រកួតសម្រាប់ សប្ដាហ៍ទី៥៖
ដោយឡែកសម្រាប់អង្គរថាយហ្គឺរ ដោយឆ្លងកាត់ ៤ប្រកួតក្រុមបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ របស់បរាជ័យទាំង ៤ប្រកួត ស៊ុតបញ្ជូលទីបាន ២គ្រាប់ និងរបូតគ្រាប់បាល់ ១៩គ្រាប់ ស្ថិតនៅបាតតារាង មាន ០ពិន្ទុ។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៤៖
បញ្ជាក់ថា តាមការគ្រោងទុក កម្មវិធីប្រកួតលីគយុវជនកម្ពុជា ត្រូវបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងចំណោមការប្រកួតសរុប២១សប្ដាហ៍។ រូបមន្តនៃការប្រកួតគឺវិលជុំសន្សំពិន្ទុ២ជើង (ក្នុងដី និងក្រៅដី) មុនពេលយកក្រុមកំពូលទាំង៤ឡើងទៅប្រកួតជុំទី៣ដែលមាន៣ប្រកួតទៀត។ ក្រុមមានពិន្ទុខ្ពស់ជាងគេជាជើងឯក៕