ការប្រកួតពានរង្វាន់ជើងឯកខេមបូឌានលីគយុវជន U16 Cambodian Youth League ឆ្នាំ២០២៤ បានដំណើរការដល់សប្ដាហ៍ទី៥ ហើយ ស្របពេលដែល ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៦ឆ្នាំ របស់បឹងកេត កំពុងស្ថិតនៅកំពូលតារាង ឆ្លងកាត់ ៤ប្រកួត ឈ្នះទាំង៤ មាន ១២ពិន្ទុពេញ។

កម្មវីធីប្រកួតសម្រាប់ សប្ដាហ៍ទី៥៖

ងាកមកក្រុមបាល់ទាត់យុវជនអាយុ១៩ឆ្នាំ របស់សាលាតម្រង់ទិស រាជធានីភ្នំពេញឆ្លងកាត់ ៤ប្រកួតស៊ុតបញ្ជូលទីបាន ០គ្រាប់ និងរបូតគ្រាប់បាល់ ២៣គ្រាប់ ស្ថិតនៅបាតតារាង មាន ០ពិន្ទុ។
តារាងចំណាត់ថ្នាក់ សប្ដាហ៍ទី៤៖

បញ្ជាក់ថា តាមការគ្រោងទុក កម្មវិធីប្រកួតលីគយុវជនកម្ពុជា ត្រូវបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងចំណោមការប្រកួតសរុប២១សប្ដាហ៍។ រូបមន្តនៃការប្រកួតគឺវិលជុំសន្សំពិន្ទុ២ជើង (ក្នុងដី និងក្រៅដី) មុនពេលយកក្រុមកំពូលទាំង៤ឡើងទៅប្រកួតជុំទី៣ដែលមាន៣ប្រកួតទៀត។ ក្រុមមានពិន្ទុខ្ពស់ជាងគេជាជើងឯក៕


