ព្រឹត្តិការណ៍ប្រកួត​កីឡាបាល់ទះពានរង្វាន់ Princess Cup អាយុក្រោម ១៨ឆ្នាំ បាន​រក​ឃើញ​ម្ចាស់​ជើងឯកហើយ គឺបានលើក្រុមបាល់តះជម្រើសជាតិនារីថៃ អាយុក្រោម១៨ឆ្នាំ ក្រោយយកឈ្នះលើ ក្រុមបាល់ទះនារីឥណ្ឌូនេស៊ី ដោយលទ្ធផល ៣សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

ការប្រកួត​ពានរង្វាន់បាល់ទះផ្នែកនារី អាយុក្រោម ១៨ឆ្នាំ Princess Cup ប្រចាំតំបន់អាស៊ាន ​ឆ្នាំ​២០២៤  មាន ៦ប្រទេស​ចូល​រួម ត្រូវ​បានរៀបចំឡើងដោយ​ម្ចាស់ផ្ទះថៃ និង​គ្រង​ជើង​ឯក​នៅ​លើ​ទឹក​ដី​ខ្លួន បន្ទាប់​ពី​បានយកឈ្នះ ក្រុម​បាល់ទះនារី​របស់​ឥណ្ឌូនេស៊ី ដោយ​លទ្ធផល ៣​សិត​ទល់នឹង១ ( 25-19, 25-17, 24-26, 25-17 ) ។

ក្រោយ​បញ្ចប់​ការប្រកួត រយ:​ពេល​ ៦ថ្ងៃ ជាលទ្ធផលចំណាត់ថ្នាក់តាមក្រុម​ដែលបានចូល​រួមមាន​ដូច​ខាង​ក្រោម៖

  • ជើងឯក៖ បានលើក្រុមបាល់ទះនារីថៃ ទទួល​បានមេដាយមាស
  • ជើងឯករង៖ បានលើក្រុមបាល់ទះនារីឥណ្ឌូនេស៊ី ទទួល​បានមេដាយប្រាក់
  • ចំណាត់ថ្នាក់លេខ៣៖ បានលើក្រុមបាល់ទះនារីហ្វីលីពីន ទទួល មេដាយមេដាយសំរឹទ្ធ
  • ចំណាត់ថ្នាក់ចលេខ៤៖ បានលើក្រុមបាល់ទះនារីអូស្រ្តាលី
  • ចំណាត់ថ្នាក់លេខ៥៖ បានក្រុមបាល់ទះនារីម៉ាឡេស៊ី
  • ចំណាត់ថ្នាក់លេខ៦៖ បានលើក្រុមបាល់ទះនារីសិង្ហបុរី

ដោយ​ឡែក​សម្រាប់​ពានរង្វាន់ឯត្តជនវិញមានដូចជា៖

  • កីឡាការនីល្អប្រចាំព្រឹត្តិការណ៍ បានលើ កីឡាការិនី Konkanok Chabamnet របស់ថៃ
  • កីឡាការនីវាយប្រយុទ្ធល្អជាគេបានលើ កីឡាការិនី Supawadee Panwilai របស់ថៃ និងកីឡាការិនី Santi Junaida របស់ឥណ្ឌូនេស៊ី
  • អ្នកធ្វើរនាំងល្អជាងគេ បានលើ កីឡាការិនី Chelsea Cocks របស់អូស្រ្តាលី និងកីឡាការិនី Lianne Penuliar (លៀន ភ័រញ៉ូលៀរ) របស់ហ្វីលីពីន
  • អ្នកវាយសេវាល្អជាងគេបានលើ  កីឡាការិនី  Kanoiu clan (កាណូអ៊ូ ក្លាន) របស់ថៃ
  • អ្នកលើបាល់ល្អជាងគេបានលើ  កីឡាការិនី  Aprilia Tazma (អាព្រីលៀ តាស្មា) របស់ឥណ្ឌូនេស៊ី
  • អ្នកលេងសេរីល្អជាងគេ  (𝐁𝐞𝐬𝐭 𝐋𝐢𝐛𝐞𝐫𝐨) បានលើ បានលើ Parita Lueamthonglang (ប៉ារីតា លួមថុឡុង) របស់ថៃ

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត​ កីឡាបាល់ទះពានរង្វាន់ Princess Cup អាយុក្រោម ១៨ឆ្នាំ មានចំនួន ៦ប្រទេស​នៅ​ក្នុង​តំបន់អាស៊ាន ​ចូលរួម​ប្រកួតប្រជែង ត្រូវ​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី៨ ខែមិថុនា  បញ្ចប់​នៅ​ថ្ងៃទិ១៣ ខែមិថុនា ឆ្នាំ២០២៤៕

Share.