ស្វាយរៀង ៖ ជនសង្ស័យចំនួន១៥នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន១៤នាក់ ជនជាតិខ្មែរ១នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាកា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសគ្រឿងញៀនទម្ងន់៣គីឡូក្រាម៦៦.៤១ក្រាម រក្សា កាន់កាប់អាវុធដោយខុសច្បាប់ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបើកការបង្ក្រាប បទល្មើសរក្សា ជួញដូរ គ្រឿងញៀន កាន់កាប់អាវុធ គ្រាប់រំសេវ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនបានជនសង្ស័យចំនួន១៥នាក់ ជនជាតិវៀតណាមចំនួន១៤នាក់ ស្រី២នាក់ និង ជនជាតិខ្មែរចំនួន១នាក់ ៖ ទី១ ឈ្មោះឡេ វុឹងម៉ាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ ទី២ ឈ្មោះ លឿង ឌឹកប៊ិញ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ ទី៣ ឈ្មោះ ហ្វរ័ ហ្វឿកហ្វុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ ទី៤ ឈ្មោះ ង្វៀង វ៉ាន់ដាក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ ទី៥ ឈ្មោះ ង្វៀង វ៉ាន់សឿង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ ទី៦ ឈ្មោះ ដាំ វ៉ាន់យៀង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ ទី៧ ឈ្មោះ ឡេ ប៉ោវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាសុីណូ ។ ទី៨ ឡេ ឌឹនហ៊ុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងកាត់សក់ ។ ទី៩ ឈ្មោះ ប៉ាង ហ្វឹកបាវវី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី១០ ឈ្មោះ ង្វៀង ថាន់ហៀង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ។
ទី១១ ឈ្មោះ យ៉ ថាន់ធឹក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកហាងលក់ស៊ុប ។ ទី១២ ឈ្មោះ ទោ ធឹងអាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ទី១៣ ឈ្មោះ ឡេ ធីង៉ុកហិន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្លិបកំសាន្ត ។ ទី១៤ ឈ្មោះវ៉ូ ង៉ុកមុី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរធ្វើក្រចក ។ ទី១៥ ឈ្មោះ ប៊ុន ចំរើន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ផ្ទះជួល រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់១១៣.០៣ក្រាម , ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់១៥៨៩.៤៩ក្រាម , ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់១៣៥៤.៨៩ក្រាម សរុបទម្ងន់៣០៦៦.៤១ក្រាម(៣គីឡូ៦៦.៤១ក្រាម) ,
អាវុធខ្លីចំនួន៣ដើម បង់៣ គ្រាប់៦៤គ្រាប់ ,អាវុធវែងកែឆ្នៃ១ដើម,ជញ្ជីងថ្លឺងថ្នាំញៀន១គ្រឿង ,ទូរស័ព្ទដៃចំនួន១៥គ្រឿង , រថយន្ត១គ្រឿង , ម៉ូតូ៣គ្រឿង , លិខិតឆ្លងដែន៥ក្បាល ,ដាវ២ដើម , និងសម្ភារៈមួយចំនួនទៀត ។

ជនសង្ស័យទាំង១៥នាក់ រួមឃាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅកាន់ការិយាល័យជំនាញ ស្នងការខេត្ត ដើម្បីកាសងសំណុំរឿង លុះនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាកាខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.