ក្រុមបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ វិសាខា បន្តយកឈ្នះលើក្រុមយុវជនអាយុក្រោម ១៦ឆ្នាំណាហ្គាវើលដ៍ នៅសប្ដាហ៍ទី៥ បន្តកមណត់ត្រាឈ្នះ ៥ប្រកួតជាប់គ្នា ក្នុងការប្រកួតពានរង្វាន់ជើងឯកខេមបូឌានលីគយុវជន U16 Cambodian Youth League ឆ្នាំ២០២៤។

ដោយឆ្លងកាត់ ៥ប្រកួតកន្លងមក យុវជនអាយុក្រោម១៦ឆ្នាំ វិសាខា ឈ្នះទាំង៥ប្រកួត ស៊ុតបញ្ចូលទីបាន ២៧គ្រាប់ របូត ៦គ្រាប់ មាន ១៥ពិន្ទុ។

លទ្ធផល ៥ប្រកួតកន្លងមករបស់ U16 វិសាខា មាន៖

ថ្ងៃទី១៩ ឧសភា៖ វិសាខា ១៤-០ ភ្នំពេញក្រោន នៅមជ្ឈមណ្ឌហ្វឹកហាត់ វិសាខា
ថ្ងៃទី២៦ ឧសភា៖ សៀមរាបយូណាយធីត ១-២ វិសាខា កីឡដ្ឋានហនុមាន
ថ្ងៃទី២ មិថុនា៖ វិសាខា ៤-៣ អាយ អេស អាយ ដង្កោសែនជ័យ នៅមជ្ឈមណ្ឌហ្វឹកហាត់ វិសាខា
ថ្ងៃទី៩ មិថុនា៖ Tiffy Army FC ១-២ វិសាខា នៅមជ្ឈមណ្ឌហ្វឹកហាត់ វិសាខា
ថ្ងៃទី១៦ មិថុនា៖ វិសាខា ៥-១ ណាហ្គាវើលដ៍ នៅមជ្ឈមណ្ឌហ្វឹកហាត់ វិសាខា

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៥

តាមការគ្រោងទុក កម្មវិធីប្រកួតលីគយុវជនកម្ពុជានឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងចំណោមការប្រកួតសរុប២១សប្ដាហ៍។ រូបមន្តនៃការប្រកួតគឺវិលជុំសន្សំពិន្ទុ២ជើង (ក្នុងដី និងក្រៅដី) មុនពេលយកក្រុមកំពូលទាំង៤ឡើងទៅប្រកួតជុំទី៣ដែលមាន៣ប្រកួតទៀត។ ក្រុមមានពិន្ទុខ្ពស់ជាងគេជាជើងឯក៕

Share.