សិល្បៈជាតិ៖ អ្វីដែលកូនខ្មែរគ្រប់រូបទន្ទឹងរង់ចាំពេលវេលាដ៏អស្ចារ្យគឺបានមកដល់ហើយ ដោយសារមន្ទីរជាតិកម្ពុជា បានរៀបចំការ បើកឱ្យចូលទស្សនាពិព័រណ៍រូបចម្លាក់បុរាណខ្មែរដែលប្រគល់ពីបរទេសត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញរយៈពេល ៦ ខែពេញ ដើម្បីអបអរឱកាសព្រះពិធីចំរើនព្រះជន្មព្រះវររាជមាតាជាតិខ្មែរ។

តាមសារមន្ទីរជាតិកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសព្រះពិធីចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សារមន្ទីរជាតិកម្ពុជា មានកិត្តិយសជម្រាបជូនសារធារណជនមេត្តាជ្រាបថា សារមន្ទីរជាតិកម្ពុជានឹងបើកពិព័រណ៍មួយស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ ចាប់ពីថ្ងៃអង្គារ ទី១៨ ខែមិថុនា ដល់ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។

គួររំលឹកដែរថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ កម្ពុជាទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ពីការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក៕

Share.