សិល្បៈជាតិ៖ កម្មវិធីប្រកួតសម្រស់កម្រិតពិភពលោក Miss Supranational International នឹងចាប់ផ្ដើមការប្រកួតសន្សំពិន្ទុ ពីវគ្គមួយទៅវគ្គមួយ រហូតដល់ការប្រកួតផ្ដាច់ព្រ័ត្រ ដោយចាប់ផ្ដើមពីថ្ងៃទី១៧ ខែមិថុនា រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ ស្របពេលដែលមើលឃើញបេក្ខភាពពីទ្វីបអាស៊ីមួយចំនួនបានហោះទៅដល់ទីតាំងប្រកួតទៅហើយ តែបេក្ខភាពកម្ពុជានៅមិនទាន់ឃើញមានតម្រុយណាមួយឱ្យពិតប្រាកដនៅឡើយ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/17131112/446917050_3343258732640723_7907906659190986889_n.jpg)
ខណៈដែលបេក្ខភាពមានដូចជា មីយ៉ាន់ម៉ា (Dee Msw) ជប៉ុន (Yana Sonoda) ម៉ាឡេស៊ី (Andreana Celly) ឥណ្ឌូណេស៊ូ (Harashta Zahra) ឡាវ (Christina Las) និង ឥណ្ឌា (Sonal Kukreja) បានធ្វើដំណើរដល់ប្រទេសប៉ូឡូញដោយសុវត្ថិភាព តាំងពីថ្ងៃទៅ១៦ ដើម្បីត្រៀមខ្លួនចូលប្រកួត ងាកមកបេក្ខភាពដ៏លេចធ្លោរបស់កម្ពុជាដែលបានប្រកួតឈ្នះការប្រកួត Miss Influencer Opportunity នៃកម្មវិធីនេះ នៅចែករំលែកសកម្មភាពថតភាពយន្តដែលខ្លួនសម្ដែងជាតួឯកស្រីនៅឡើយ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/17131133/448484963_801413205302364_485433650772027080_n-1024x1024.jpg)
យ៉ាងណាមិញក៏មានដំណឹងខ្សឹបខ្សៀវខ្លះៗធ្លាប់លេចឭពីប្រភពខាងក្នុងចេញមកដែរថា បេក្ខភាពតំណាងកម្ពុជា កញ្ញា ឈុំ ចាន់ដារ៉ា នៅមិនទាន់បានទទួលវីសានៅឡើយ ខណៈដែលអ្នកគាំទ្របានព្យាយាមសួរពីរឿងវីសានេះដែរ តែមិនឃើញមានការឆ្លើយតប ឬស្រាយចម្ងល់ឱ្យអ្នកគាំទ្របាត់មន្ទិលសង្ស័យនោះឡើយ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/17131146/358578239_659804136177031_3884085333329959750_n.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/17131148/429956044_3280048012295129_1768340635018869715_n-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/06/17131358/448217860_878877234269719_2739438840803958312_n.jpg)
បើទោះជាបានទទួលវីសា ក៏កញ្ញាត្រូវចេញទៅប្រកួតក្រោយគេ ដូច្នេះកញ្ញានឹងបាត់បង់ពិន្ទុ ព្រោះគណៈកម្មការនឹងកាត់ពិន្ទុ បេក្ខភាពដែលចូលរួមប្រកួតយឺតយ៉ាវ ព្រោះកម្មវិធីបានចាប់ផ្ដើមតាំងពីថ្ងៃទី១៧នេះទៅហើយ។
ត្បិតមានការបង្ហោះអបអរសាទរកញ្ញា របស់ផេក Miss Supranational Cambodia ប៉ុន្តែគេនៅមិនទាន់ឃើញមានការបង្ហោះជាក់លាក់ណាមួយនិយាយពី កាលបរិច្ឆេទនៃការចេញទៅប្រកួតរបស់បេក្ខភាពរូបនេះនៅឡើយ ដែលធ្វើឱ្យអ្នកគាំទ្រកម្មវិធីប្រកួតសម្ដែងការព្រួយបារម្ភ ជាខ្លាំង ចំពោះជោគវាសនារបស់បវរកញ្ញាកម្ពុជា តើបានចេញទៅប្រកួតដូចចិត្តប៉ងដែរឬទេ?
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)