ក្រោយ​ប្រកួតជម្រុះ​ក្នុងពូលអស់​រយ:ពេញ​ជាង ១ខែ(៣៤) រួចមក នៃ​ព្រឹត្តិការណ៍ប្រកួតពានរង្វាន់​បាល់ទះ​ផ្នែក​នារីកម្រិតពិពភលោក ​ FIVB Volleyball Women’s Nations League ឆ្នាំ២០២៤ ពេល​នេះបាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន ៨នឹងត្រូវ​​ឡើង​ទៅ​ប្រជែង​គ្នា​នៅវគ្គ ៨ក្រុម​ចុង​ក្រោយ។

បន្ទាប់​ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​វគ្គ​សន្សុំពិន្ទុក្នុង​ពូល​រួម​មក​ពេល​ក្រុម​ខ្លាំង ៨ រួម​មាន៖ ប្រេស៊ីល, ថៃ, ចិន, ជប៉ុន, អ៊ីតាលី, សហរដ្ឋអាមេរិក, ប៉ូឡូញ និងតួកគី នឹង​ត្រូវ​បន្តជួប​គ្នា​នៅ​វគ្គ ៨ក្រុម​ចុង​ក្រោយ ដែល​ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី២០ -២១ ខែមិថុនា ខាងមុខនេះ។

ក្នុង​នោះ​កម្មវិធីប្រកួត​រួម​មាន៖

  • ថ្ងៃទី២០ មិថុនា៖ ក្រុមបាល់ទះនារីចិន ត្រូវជួប ជប៉ុន  វេលាម៉ោង ៥:០០នាទីល្ងាច
  • ថ្ងៃទី២០ មិថុនា៖ ក្រុមបាល់ទះនារីប្រេស៊ីល ត្រូវជួប ថៃ វេលាម៉ោង ៨:៣០នាទីយប់
  • ថ្ងៃទី២១ មិថុនា៖ ក្រុមបាល់ទះនារីអ៊ីតាលី ត្រូវជួប សហរដ្ឋអាមេរិក វេលាម៉ោង ៥:០០នាទីល្ងាច​
  • ថ្ងៃទី២១ មិថុនា៖ ក្រុមបាល់ទះនារីប៉ូឡូញ ត្រូវជួប តួកគី វេលាម៉ោង ៨:៣០នាទីយប់

ក្រោយ​រក​ឃើញ​ក្រុម​ដែល​ឈ្នះ នឹង​ដឹកដៃគ្នាឡើង​នៅ​កាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែល​នឹង​ត្រួវ​ប្រកួត​នៅ​ថ្ងៃទី២២ ខែមិថុនា ក្រុម​ដែល​ឈ្នះ នឹង​បន្ត​ជួប​គ្ន​នៅវគ្គផ្ដាច់​ព្រ័ត្រ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីដណ្ដើមជើងឯក។​

ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់​បាល់ទះ​កម្រិតពីភពលោកFIVB Volleyball Women’s Nations League  ​ឆ្នាំ២០២៤ ត្រូវបាន​​រៀប​ចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ដែល​ប្រព្រឹត្តិទៅ​​នៅទីក្រុងបាងកក ប្រទេស​ថៃ ដោយ​បានចាប់​ផ្ដើម​ដំណើរ​ការប្រកួតពីថ្ងៃទី១៤ ឧសភា រហូតដល់ថ្ងៃទី២៣ មិថុនា ២០២៤។

ក្នុង​មាន​ក្រុម​មក​ពី​ ១៦ប្រទេសចូល​រួម​ ប្រកួតប្រជែង មានដូចជា៖ ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, ចិន, សាធារណរដ្ឋ​ដូ​មីនី​កែន, បារាំង, អាល្លឺម៉ង, អ៊ីតាលី, ជប៉ុន, ហូឡង់, ប៉ូឡូញ, ស៊ែប៊ី, កូរ៉េខាងត្បូង, តួកគី, សហរដ្ឋអាមេរិក និងថៃ។

ដោយ​ឡែក​សម្រាប់​ចំណាត់​ថ្នាក់​លេង៩ ដល់​លេខ ១៦ក៏​បាម​រក​ឃើ្​រួម​រាល់​ហើយ​ ក្នុង​នោះ​រួម​មាន៖

  • ចំណត់​ថ្នាក់​លេខ៩៖ ក្រុមបាល់ទះនារី ហូឡង់
  • ចំណត់​ថ្នាក់​លេខ១០៖ ក្រុមបាល់ទះនារី កាណាដា
  • ចំណត់​ថ្នាក់​លេខ១១៖ ក្រុមបាល់ទះនារី សាធារណរដ្ឋ​ដូ​មីនី​កែន
  • ចំណត់​ថ្នាក់​លេខ១២៖ ក្រុមបាល់ទះនារី ស៊ែប៊ី
  • ចំណត់​ថ្នាក់​លេខ១៣៖ ក្រុមបាល់ទះនារី អាល្លឺម៉ង
  • ចំណត់​ថ្នាក់​លេខ១៤៖ ក្រុមបាល់ទះនារី បារាំង
  • ចំណត់​ថ្នាក់​លេខ១៥៖ ក្រុមបាល់ទះនារី កូរ៉េខាងត្បូង
  • ចំណត់​ថ្នាក់​លេខ១៦៖ ក្រុមបាល់ទះនារី ប៊ុលហ្គារី

ពានរង្វាន់ FIVB Volleyball Women’s Nations League ត្រូវ​បាន​រៀបចំ​ឡើង​ចាប់​ពី​ឆ្នាំ​២០១៨មក ​ខណៈ​ឆ្នាំ​ដំបូង និងឆ្នាំទី២ ​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ហើយ​ក្រុម​ជម្រើស​ជាតិអាមេរិក ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអាមេរិកដដែល ចំ ណែកឯឆ្នាំ ២០២២ ធ្វើនៅប្រទេសតួកគី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិអ៊ីតាលី និង ចុង ក្រោយឆ្នាំ ២០២៣ ធ្វើនៅប្រទេសអាមេរិក ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិតួកគី៕

Share.