សិល្បៈជាតិ៖ ក្រោយធ្វើឱ្យអ្នកគាំទ្រមានមន្ទិល និងសង្ស័យចំពោះជោគវាសនារបស់បេក្ខភាពតំណាងកម្ពុជា កញ្ញា ឈុំ ចាន់ដារ៉ា តើបានទៅប្រកួតដូចក្ដីប៉ងប្រាថ្នាដែរឬយ៉ាងណានោះ ទីបំផុតទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវិធីក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន មហាហង្សបានចេញមកប្រកាសជាផ្លូវការហើយ។
![](https://cdn.troryorng.com/wp-content/uploads/2024/06/18103230/442437732_830490629099293_3861650345818048944_n-1024x576.jpg)
យោងតាមសេចក្ដីប្រកាសកាលពីម្សិលមិញនេះ បានឱ្យដឹងយ៉ាងដូច្នេះ៖ «ដោយមានការយឺតយ៉ាវ VISA ចំនួន2ថ្ងៃដើម្បីចេញទៅប្រកួតនៅ Poland ភាគីខាងម្ចាស់កម្មវិធី និងបេក្ខភាព បានឯកភាពគ្នាមិនបញ្ជូនបេក្ខភាពចេញទៅប្រកួតទេ នេះជាការសម្រេចចិត្តរបស់ភាគីទាំងពីរ។»
![](https://cdn.troryorng.com/wp-content/uploads/2024/06/18103233/448217860_878877234269719_2739438840803958312_n-1.jpg)
មែនទែនទៅបញ្ហាវីសានេះ គឺជាបញ្ហាដដែលជាដដែល ដែលហ្វេនៗជាអ្នកគាំទ្របានឮមកជារឿយៗ ហើយបានចោទជាសំនួរត្រលប់ទៅវិញថា ប្រសិនបើដឹងថានឹងត្រូវចេញទៅប្រកួតនៅប្រទេសណា កាលបរិច្ឆេទប្រកួតក៏បានដឹង ចុះហេតុអ្វីមិនព្រមត្រៀមឯកសារ លិខិតពាក់ព័ន្ធ ចាំបាច់អីជិតដល់ពេលកំណត់រត់ឆោឡោ ហើយតាំងប្រកាសថាទទួលបាន វីសា យឺត ទៅប្រកួតមិនបាន ។ល។
![](https://cdn.troryorng.com/wp-content/uploads/2024/06/18103236/Miss-Supranational-2024.jpg)
នេះគឺជារឿងដ៏គួរឱ្យសោកស្ដាយមួយដែរ ដែលបេក្ខភាពកម្ពុជាមិនបានចេញទៅប្រកួត ព្រោះស្រីស្អាតរបស់យើងទទួលបានពិន្ទុពេញដោយបានក្លាយជា #MissInfluencer Opportunity ដែលបានបើកឱកាសឱ្យបេក្ខភាពតំណាងកម្ពុជារូបនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកតាមដានជុំវិញពិភពលោក ហើយឱកាសនឹងបានចូលដល់ Top ក៏មានពន្លឺដែរ ខណៈដែលអ្នកខ្លះទៀតលើកឡើងថា ទៅយឺតក៏ប្រសើរជាងមិនបានទៅដែរ ព្រោះស្ដាយការខិតខំ និងសមត្ថភាពរបស់បេក្ខភាព៕
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)