សិល្បៈ​ជាតិ​៖ កាល​ពីថ្ងៃ​ទី​៣០ ខែមិថុនា ស្រាប់​តែ​គណនី​ហ្វេសប៊ុក​របស់​លោក ទ្រី សក្កដា ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Ah da sakada បាន​បង្ហោះ​រូប​ភាព​ប៉ុន្មាន​សន្លឹកជាមួយ​នឹង​អ្នក​និពន្ធ​ អ្នក​ចម្រៀង​ហង្សមាស​ តែ​អ្វី​ដែល​ធ្វើ​ឱ្យ​គាំទ្រ​ ចាប់​អារម្មណ៍នោះ​គឺវត្តមាន​របស់​ម្ចាស់មកុដល្អហួស។

បើ​មើល​ទៅតាម​រូបភាព​នោះ​ មាន​ទាំង​លោក​ ទ្រី សក្កដា នៅ​ក្នុង​រូប​ភាព​នោះ​មាន​លោក មាស សុគន្ធ ហៅ អួយ តារា​ចម្រៀង​សំនៀង ផ្អែម សុគន្ធ នីសា ព្រម​ទាំង​ យុវតី ល្អហួស ដោយ​លោក​ ទ្រី សក្កដា បាន​បញ្ជាក់​ថា​ត្រៀម​បទ​ចម្រៀង​ថ្មី​សម្រាប់​ហ្វេន​។ មើល​តាម​វត្តមាន​បុគ្គល​មាន​បទ​ពិសោធច្បាស់លាស់​ ពិសេស​តារា​ចម្រៀង​សំនៀង​​ស្រទន់​សុគន្ធ នីសា អាច​នឹង​មកជួយ​ណែនាំ​លើ​បច្ចេកទេស​ប្រើប្រាស់​សំឡេង ប្រហែល​ជា​នឹង​ធ្វើ​ឱ្យបទ​ថ្មី​ល្អ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំងជាក់ជាមិន​ខាន។

Share.