សិល្បៈ​អន្តរជាតិ៖ តារា​សម្ដែង​រូប​ស្រស់​ Liu Yifei​ កំពុងត្រូវ​បាន​អ្នកទស្សនា​ភាពយន្ត​ថ្មីរឿង «The Tale of Rose» បញ្ចេញ​មតិរិះគន់​ទៅ​លើ​រូបរាង​របស់​នាង​ ក្រោយ​បាន​ទស្សនា​ឈុត​មួយ​ដែល​តារា​ស្រី​រូប​នេះ​ស្លៀកឈុត​ម៉ៃយូ​ បញ្ចេញ​សាច់សខ្ចីរបស់​ខ្លួន។

ឈុត​ដើរ​ចេញ​ពីអាងហែលទឹក​ និងយក​កន្សែង​មក​ជូត​ខ្លួន​របស់​ Liu Yifei ត្រូវ​បាន​អ្នក​ដែល​ចាប់​អារម្មណ៍​និង​សង្កេត​ល្អិតល្អន់​ លើក​យក​មក​វែកញែក​ថា​ «តារា​ស្រីរូប​នេះ​មាន​ភ្លៅធំ ដែល​ពីមុន​មក​ពួក​គេ​មិន​ដែលដឹងសោះ​ថានាង​មាន​ភ្លៅធំបែបនេះ» ដោយ​ក្នុង​នោះ​ ក៏មាន​អ្នក​លេង​បណ្ដាញសង្គម​ខ្លះ​ លើក​ឡើងបែបរិះគន់ដែរថា «នាង​មើលទៅដូចមិន​ដែល​ចូល Gym ហាត់​ប្រាណ​សោះ​តែម្ដង​»

ត្បិតថា​មាន​ការ​រិះគន់ទៅលើរូបរាងរបស់​តារា​ស្រីរូបនេះ ប៉ុន្តែ​អ្នក​គាំទ្រ​ដែល​នៅតែ​ស្មោះសរ​ចំពោះ​កញ្ញាបាន​ចេញ​មក​ការពារ​នាង​ថា​ រូបរាងកាយ​របស់​មនុស្ស​ទូទៅ​គឺ​ដូច​ទៅ​នឹង​ Liu Yifei នេះ​ ថែម​ទាំង​សរសើរថា​មើល​ទៅ​នាង​មាន​សុខភាព​ល្អ ជាពិសេស​រូប​រាង​របស់​នាង​ ប៉ុណ្ណោះ​មើល​ទៅ​ទើប​ស្រស់​ស្អាត​ពិត​ប្រាកដ​៕

Share.