អារ្យធម៌ខ្មែរ៖ រដូវវស្សាប្រាសាទបេងមាលាស្អាតណាស់ ដោយប្រាសាទមួយនេះគឺជាប្រាសាទមួយដ៏ល្បីសម្រាប់ទេសចរណ៍គ្រប់ជាតិសាសន៍ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។

ដោយសារតែសម្រស់ដ៏ស្រស់ស្អាត និងរចនាបទដ៏អស្ចារ្យ ជាពិសេសនោះគឺថ្មប្រាសាទដែលរុំព័ទ្ធដោយស្លែទឹកពណ៌ខៀវ បានធ្វើឱ្យលេចបរិវេណប្រាសាទទាំងមូលប្រៀបបាននឹងឋានមួយទៀតពីភពផែនដី។

ប្រាសាទប្រាសាទបេងមាលា មានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត ស្ថាបនាឡើង ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទបេងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១ និង ដើមសតវត្សរ៍ទី១២ លើផៃ្ទដី ទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។

សូមជម្រាបថា ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសអាគ្នេយ៍នៃភ្នំគូលេន និងមានចម្ងាយ ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប៕

Share.