សិល្បៈជាតិ៖ ទើបតែសម្រាលកូនទី២ បានខែ២ប៉ុណ្ណោះ អ្នកនាង ឱក សុគន្ធកញ្ញា មានរាសីខ្ពស់ទទទួលការងារជាអ្នកតំណាង និងផ្សព្វផ្សាយផលិតផលជាច្រើនហូហែនៅក្នុងដៃ។ ថ្មីៗនេះ អ្នកនាង ឱក សុគន្ធកញ្ញា ទទួលស្វាគមន៍ឃូសសិនហង្ស 6in1 ក្នុងនាមជា BA មានកុងត្រាកិច្ចសន្យា ដើម្បីធ្វើជាជំនួយការថែរក្សាសម្រស់ និងជួយលើកសម្ផស្សផ្ទៃមុខអ្នកគាំទ្រ និងអតិថិជនឱ្យនៅតែស្រស់ស្អាតគ្រប់ពេលវេលាគ្រប់ស្ថានភាព។

អ្នកនាង ហង្ស ម៉ារ៉ានី និងអ្នកនាង ពេជ្រពេជ្រ ដែលជាដៃគូសហការដ៏ស្អិតរមួតរបស់ ឃូសសិនហង្ស 6in1 បានប្រាប់នៅចំពោះមុខអ្នកសារព័ត៌មានអំពីគោលបំណងនាំយកកំពូលតារាចម្រៀងជួរមុខនៅកម្ពុជាដូច អ្នកនាង ឱក សុគន្ធកញ្ញា មកធ្វើជា BA បន្ទាប់ពីអ្នកនាង ចាន់ កែវនិមល។ ក្រៅពីសម្លឹងឃើញទីផ្សារការគាំទ្រធំហើយនោះ បុគ្គលសំខាន់ទាំងពីរខាងលើក៏មានបំណងចិត្តជំរុញការលើកស្ទួយការងារសង្គមជាតិ និងសិល្បៈជាតិផងដែរ។

សូមជម្រាបម្ដងទៀតថាអ្នកនាង ឱក សុគន្ធកញ្ញា ព្រមធ្វើជាដៃគូផ្សព្វផ្សាយឱ្យឃូសសិនហង្ស 6in1 ដែលជាប្រេនរបស់កូនខ្មែរនេះ រយៈពេល ១ ឆ្នាំពេញ ហើយនៅថ្ងៃកម្មវិធីស្វាគមន៍ BA ថ្មីរូបនេះ ក៏មានការផ្ដល់ជូនកាដូ ចំនួន ៥០០០រង្វាន់ និងគូប៉ុនជាសម្រាប់ចាប់រង្វាន់ម៉ូតូមួយគ្រឿងជាច្រើនសន្លឹកផ្ដល់ជូនអ្នកចូលរួមភ្លាមៗតែម្ដង ដែលធ្វើឡើងនៅផ្សារទំនើប អ៊ីនអនម៉ល៕

Share.