សិល្បៈ​ជាតិ​៖ មរណភាពនៃ​ធនធានមនុស្ស​២​នាក់ ដែល​ជា​គូដណ្ដឹង​គ្នា ក្រោម​ដៃ​លោក​ឧកញ៉ា ស្រី ស៊ីណា នៅតែ​ដក់ជាប់​ក្នុង​ចិត្ត​របស់​សាធារណជន ព្រោះ​ស្ដាយ​សមត្ថភាព​របស់​អ្នក​ទាំង​ពីរ ដែល​មក​ស្លាប់​ព្រោះ​តែ​រឿង​ទំនាស់​ដ៏​តូចតាចបំផុត​មួយ​។

យ៉ាងណា​មិញ​ ដើម្បី​ចូលរួម​រំលែកទុក្ខចំពោះ​សព និង​ក្រុម​គ្រួសារសព សិល្បការិនី​ កញ្ញា កេសរ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមិថុនា ​បាន​បញ្ចេញ​បទ​ចម្រៀង​មួយ​ នៅ​លើ​ Timeline របស់ខ្លួន​ដោយ​អមភ្ជាប់​ជាមួយ​នឹង​សារ​ដ៏សែន​ចាក់​ដោតថា​៖ «Rest well lovebirds Long LySong ♾️ Kanhchna Khin សូមទៅបានក្តីសុខ ទៅកាន់សុគិតភព. យេីងបានបាត់បង់មិត្តភក្កិ កូនស្រី កូនប្រុស បងប្អូន ក្រុមការងារ និងមនុស្សដ៏ល្អបំផុត។ ដោយសេចក្តីនឹករំលឹកជាខ្លាំងទៅកាន់ពួកគាត់ ខ្ញុំបានសរសេរបទចម្រៀងខ្លីនេះឡេីងជូនដំណេីរគាត់ បំពេអ្នកទាំង២ឆ្លងត្រេីយ យេីងឃ្លាតគ្នារហូត​ហេីយ​។​ អ្នកទាំងពីរ ក្លាយជាដួងផ្កាយ រះឆ្ងាយ សែនឆ្ងាយហេីយ៕

ចុចត្រង់នេះ ដើម្បីស្ដាប់​បទ​ចម្រៀង…

Share.