ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ បានចេញទៅប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីចូលរួមការប្រកួតពានរង្វាន់ជើងឯកអាស៊ាន 2024 ASEAN U-16 Boys Championship។
ដូចនេះសារព័ត៌មានត្រយង សូមជម្រាប់ពីរឿងទាំង៥នោះដូចទៅ៖
១) កាលបរិច្ឆេទនិងទីកន្លែង
ពានរង្វាន់ជើងឯកយុវជនប្រចាំតំបន់អាស៊ាន 2024 ASEAN U-16 Boys Championship ដែលប្រទេសឥណ្ឌូនេស៊ី ទទួលរៀបចំជាម្ចាស់ផ្ទះ គ្រោងនឹងរៀបចាប់ផ្តើមការប្រកួតនៅថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មាន១២ក្រុមចូលរូមប្រកួត បែងចែកជា៣ពូល ក្នុង១ពូលមាន៤ក្រុម។

ទី២) លទ្ធផលការចាប់ឆ្នោតនៃពានរង្វាន់ 2024 ASEAN U-16 Boys Championship៖
ពូល A៖ មានក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី, ឡាវ, ហ្វីលីពីន និងសិង្ហបុរី។
ពូល B៖ មានក្រុមជម្រើសជាតិវៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប៊្រុយណេ។
ពូលC៖ មានក្រុមជម្រើសជាតិថៃ, ម៉ាឡេស៊ី, ទីម័រខាងកើត និងអូស្រ្តាលី។

ទី៣) កម្មវិធីប្រកួត
ចំពោះកម្មវិធីនៃការប្រកួតវិញ គឺថ្ងៃបើកឆាកជំនួបក្នុងពូលA ក្រុមជម្រើសជាតិឡាវ អាយុក្រោម១៦ឆ្នាំ នឹងត្រូវប៉ះជាមួយក្រុម ហ្វីលីពីន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ខណៈការប្រកួតនោះនឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Manahan Stadium ស្ដិតក្នុងរាជធានីស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។

ដោយលែកសម្រាប់កម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា វិញឃើញថា៖
- នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា ត្រូវប៉ះ មីយ៉ាន់ម៉ា វេលាម៉ោង ៧:៣០នាទីយប់នៅក្នុងកីឡដ្ឋាន Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។
- នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា បន្តប៉ះ ក្រុមវៀតណាម វេលាម៉ោង ៧:៣០នាទីយប់នៅក្នុងកីឡដ្ឋាន Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។
- នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា បន្តជួបក្រុមប្រ៊ុណេ វេលាម៉ោង ៣:៣០នាទីយប់នៅក្នុងកីឡដ្ឋាន Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។

ទី៤) រូបមន្តប្រកួត
ចំពោះរូបមន្តប្រកួតវិញគឺក្រុមដែលឈរនៅលេខ១ក្នុងពូលទាំង៣នឹងមានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង ខណៈក្រុមលេខ២ល្អ ក្នុងចំណោម៣ពូល គឺនឹងយក១ក្រុមដើម្បីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សម្រាប់កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមលេខ១ក្នុងពូលA នឹងត្រូវជួបក្រុមលេខ១ក្នុងពូល C ខណៈក្រុមលេខ១ក្នុងពូលB នឹងត្រូវជួបក្នុងលេខ២ល្អ ក្នុងចំណោម៣ពូលនោះ

ទី៥) ប្រវត្តិពាន
ពានរង្វាន់ជើងឯកយុវជនប្រចាំតំបនអាស៊ានASEAN U-16 Boys Championship បានបង្តើតឡើងដំបូងនៅឆ្នាំ២០០២ ហើយប្រទេសដែលទទួលរៀបចំជាម្ចាស់ផ្ទះច្រើនជាងគឺប្រទេសឥណ្ឌូនេស៊ី បាន៧លើកតែឯង ខណៈក្រុមដែលឈ្នះជើងឯកពានរង្វាន់នេះច្រើនគេបានលើប្រទេសថៃ និងវៀតណាម ម្នាក់៣លើកដូចគ្នា។


ក្រុមជម្រើសជាតិថៃឈ្នះនៅឆ្នាំ២០០៧, ២០១១ និងឆ្នាំ២០១៥ ខណៈវៀតណាមឈ្នះនៅឆ្នាំ២០០៦, ២០១០ និងឆ្នាំ២០១៧។
ដោយលែកក្រុមមីយ៉ាន់ម៉ាឈ្នះ២លើកនៅឆ្នាំ២០០២ និងឆ្នាំ២០០៥, អូស្រ្តាលីឈ្នះ២លើកនៅឆ្នាំ២០០៨ និងឆ្នាំ២០១៦, ឥណ្ឌូនេស៊ីឈ្នះឆ្នាំ២០១៨ និងឆ្នាំ២០២២ ម៉ាឡេស៊ីឈ្នះនៅឆ្នាំ២០១៣ និងឆ្នាំ២០១៩ ខណៈក្រុមជប៉ុនឈ្នះបាន១លើកដែរក្នុងនាមជាក្រុមភ្ញៀវនៅឆ្នាំ២០១២។





តើក្រុមគោរព្រៃជំទងកម្ពុជា នឹងធ្វើបានល្អកម្រិតណាក្នុងពានរង្វាន់ 2024 ASEAN U-16 Boys Championship នៅប្រទេសឥណ្ឌូនេស៊ី?



