តារាឆ្នើម​របស់ អាល្លឺម៉ង់គឺ​កីឡាករ Jamal Musiala បានបន្តទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួននៅ Euro 2024 ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់​មុ​ន​គេ ក្នុងជ័យជម្នះ ២ប្រកួត​ជាប់​គ្នា ជួយ​អោយ​អាល្លឺម៉ង់ ឡើង​ទៅ​កាន់​វគ្គ ១៦ក្រុម​​ចុង​ក្រោយ​មុន​គេ។

គឺ​កីឡាករ Jamal Musiala តារាឆ្នើម​របស់ អាល្លឺម៉ង់

ក្នុងជំនួប​ជើង​ទី​មួយ ខ្សែប្រយុទ្ធមានវ័យ២១ឆ្នាំរូប​នេះ ​បាន​រក​គ្រាប់​បាន​១គ្រាប់​នៅ​នាទីទី ១៩​ជួយអោយអាល្លឺម៉ង់ យក​ឈ្នះ​លើស្កុតឡេន ក្នុង​លទ្ធផល ៥ទល់និង១ កាល​ពី​រាត្រី​ថ្ងៃទី១៥ មិថុនា លុះ​ក្នុង​ការ​ប្រកួត​នៅ​ជើង​ទីពីរ កីឡាករ​បម្រើស្លាប និងជាខ្សែបម្រើប្រយុទ្ធ បាន​បន្ត​រក​គ្រាប់​បាល់​បាន​១គ្រាប់​ថែម​ទៀត នៅនាទីទី២២ ក្នុង​ជំនួប​យក​ឈ្នះ ហុងគ្រី ក្នុង​លទ្ធផល ២ទល់​និង០ កាល​ពី​រាត្រី​ថ្ងៃទី១៩ មិថុនា។

សម្រាប់​ជ័យ​ជម្នះ​ទាំង ២ប្រកួត​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូល​នេះ បាន​ធ្វើ​អោយក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក Julian Nagelsmann ក្លាយជាក្រុមដំបូង​គេកក់កៅអីវគ្គ​១៦ក្រុម​ចុង​ក្រោយ ក្រោយឈ្នះ២ប្រកួតជាប់ៗគ្នា ទោះបីនៅសល់១​ប្រកួតទៀតក៏ដោយ នៃពូល A ព្រឹត្តិការណ៍ UEFA Euro 2024។

តារាងចំណាត់ថ្នាក់ពូល A បណ្តោះអាសន្ន៖

អាល្លឺម៉ង់ ឈ្នះ២ប្រកួត ៦ពិន្ទុ
​ស្វីស ឈ្នះ១ ស្មើ១ ៤ពិន្ទុ
ស្កុតឡេន ស្មើ១ ចាញ់១ ១ពិន្ទុ
ហុងគ្រី ចាញ់២ មិនទាន់មានពិន្ទុ។

2157715164

កម្មវីធីប្រកួត​នៅ​ថ្ងៃនេះ រួម​មាន៖

រូម៉ានី ប៉ះ ស៊ែប៊ី វេលាម៉ោង ៨:០០នាទីយប់
ដាណឺម៉ាក ប៉ះ អង់គ្លេស វេមាម៉ោង ១១:០០នាទីយប់
អេស្ប៉ាញ ប៉ះ អ៊ីតាលី វេលាម៉ោង ២:០០នាទីរំលង់អាធ្រាត

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូង នៅឆ្នាំ ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.