សិល្បៈជាតិ៖ តាមការចេញផ្សាយរបស់សារព័ត៌មានតៃវ៉ាន់បានឱ្យដឹងថា ខ្សែភាពយន្តរបស់កម្ពុជាដែលមានចំណងជើងថា «បណ្ដាសានាងរាត្រី» មានចំនួនកើនលើសពី ១ លាននៅក្នុង Box Office របស់តៃវ៉ាន់ និងបានក្លាយជាភាពយន្តខ្មែរដំបូងគេជាប្រវត្តិសាស្ត្រដែលរកចំណូលបានច្រើនជាងគេនៅតៃវ៉ាន់។

មែនទែនទៅ តាមរយៈការប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានដឹងថា ហ្វេនគាំទ្រភាពយន្តនៅតៃវ៉ាន់ មិនដែលបានដឹងមុននោះទេថា កម្ពុជាមានភាពយន្តគុណភាពបែបនេះ ហើយពួកគេភ្ញាក់ផ្អើលខ្លាំងដែលដឹងថា ភាពយន្ត «បណ្ដាសានាងរាត្រី» ត្រូវបានផលិតឡើងដោយផលិតកម្មក្នុងប្រទេសកម្ពុជា។

ជាមួយដំណឹងរីករាយនេះ លោក លៀក លីដា បានបង្ហសារថា «នេះជាភាពយន្ត របស់ផលិតកម្ម អិលឌី ហើយក៏ជាភាពយន្តជាតិយើងទីមួយ ដែលកំពុងតែចាក់បង្ហាញយ៉ាងមោទនភាពនៅទីផ្សារភាពយន្តរបស់ តៃវ៉ាន់។ Congratulations to our team work »។

សម្រាប់តួស្រីដ៏សំខាន់នៅក្នុងភាពយន្តនេះគឺព្រះនាងតូច នរោត្តម ចេនណា ក៏ចែករំលែកជាសារនៅលើបណ្ដាញសង្គមថា៖ «ខ្ញុំពិតជារំភើបជាក្រៃលែង ព្រោះរឿង បណ្តាសានាងរាត្រី ដែលមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងបែបនេះ  សូមអរគុណទៅដល់ហ្វេនៗនៅតៃវ៉ាន់សម្រាប់ការជួយគាំទ្រវិស័យភាពយន្តខ្មែរ នេះគឺជាកម្លាំងចិត្តដ៏ធំធេងមួយសម្រាប់តារាសម្ដែងនិងផលិតករគ្រប់រូបក្នុងការបន្តស្នាដៃរបស់ខ្លួនប្រកបដោយថាមពល សូមអរគុណ LD Entertainment Co.,LTD. ដែលមានវត្តមានខ្ញុំនៅក្នុងភាពយន្តដ៏ស្រស់ស្អាតនេះ។ ខ្ញុំសប្បាយចិត្តណាស់ដែលឃើញភាពជោគជ័យដ៏ធំ​មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអន្តរជាតិផងដែរ។ »

គួររំលឹកដែរថា ភាពជោគជ័យរបស់ភាពយន្ត «បណ្ដាសានាងរាត្រី» ត្រឹមតែមានសន្ទុះគាំទ្រខ្លាំងនៅក្នុងស្រុកនោះទេ កន្លងមកធ្លាប់ទទួលបានដំណឹងជោគជ័យពីការបញ្ចាំងនៅប្រទេស វៀតណាម ភូមា និងមហាស្រពអន្តរជាតិធំៗផ្សេងៗទៀត៕

Share.