សិល្បៈអន្តរជាតិ៖ នៅក្នុងឱកាសចូលរួមជាតារាកិត្តិយសនៃកម្មវិធីប្រគល់ពាន Tony Awards កាលពីពេលថ្មីៗនេះ រូបសាក់ថ្មីមួយនៅលើដើមទ្រូងរបស់កំពូលតារាហូលីវូដ រូបនេះ កំពុងតែទាក់បាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។

នៅក្នុងឱកាសនោះ អ្នកម្ដាយកូន៦ បានស្លៀកឈុតរ៉ូបសមោសរពណ៌ខៀវដ៏ស៊ីវិល័យចំហរទ្រូង ដោយមានរំលេចដោយរូបសាក់តូចជាសត្វត្រចៀកកាំ ដែលមើលហាក់បង្ហាញពីសេរីភាពដ៏ពេញលេញ តាមរយៈរូបភាពជាសត្វត្រចៀកកាំរលាស់ស្លាប់ហោះឡើងលើ។

យ៉ាងណាមិញ តារាសម្ដែងរូបនេះមិនបានចេញមកបញ្ជាក់ពីអត្ថន័យរូបសាក់ថ្មីរបស់ខ្លួននោះឡើយ ប៉ុន្តែបើតាមអ្នកប្រើប្រាស់បណ្ដាញសង្គម X បានចែករំលែកថា សត្វស្លាបនេះ គឺជានិមិត្តសញ្ញានៃសេរីភាព ភាពស្មោះត្រង់ ក្ដីស្រលាញ់ និង ក្ដីសង្ឃឹមផងដែរ៕

Share.