នៅចុងសប្ដាហ៍នេះចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ក្លិបបាល់ទាត់បឹងកេត នឹងធ្វើដំណើរទៅកាន់ខេត្តតំបន់ឆ្នេរកម្ពុជា ទាំងចំនួន៣ (កែប-កំពត-ព្រះសីហនុ) ជាផ្នែកមួយនៃការចូលរួមផ្សព្វផ្សាយតំបន់អេកូទេសចរណ៍ និងសក្ដានុពលក្នុងខេត្តទាំង៣ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ក៏ដូចជាចែករំលែកចំណេះដឹងបាល់ទាត់ដល់ប្អូនៗកុមារ និងបំផុសបន្ថែមសកម្មភាពកីឡានៅទីនោះ។

ក្រុមកីឡាករបឹងកេត ក៏នឹងមានកម្មវិធីប្រកួតបាល់ទះលើឆ្នេរខ្សាច់ បាល់ទាត់លើឆ្នេរខ្សាច់ដ៏ស្រស់ស្អាតរបស់កម្ពុជាដែលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើលោក រួមជាមួយកម្មវិធីប្រកួតមិត្តភាព និងកិច្ចការងារសង្គមសំខាន់ៗជាច្រើនផ្សេងទៀត។

ចំពោះដំណើរទៅកាន់ខេត្តតំបន់ឆ្នេរកម្ពុជា (កែប-កំពត-ព្រះសីហនុ) គឺមានការសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងរដ្ឋបាលខេត្តទាំង៣ផងដែរ៕

Share.