ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំការមន កាលពីថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៤ បានបញ្ជូនជនជាតិចិន៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅមុខផ្សារចិន ផ្លូវក្រសួងការបរទេស ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីចាប់មនុស្សដាក់ចូលក្នុងរថយន្ត ដើម្បីបង្ខាំងជំរិតទារប្រាក់។

ជនសង្ស័យ១.ឈ្មោះ YE SHIJING  អាយុ៤៦ឆ្នាំ ជាថៅកែបនល្បែង ស្នាក់នៅរាជធានីភ្នំពេញ ២.ឈ្មោះ ZHENG GANG អាយុ៤០ឆ្នាំ  ស្នាក់នៅក្រុងព្រះសីហនុ ជាអ្នកបើកតាក់ស៊ីនិង៣.ឈ្មោះ WANG MA JUN  អាយុ៣៩ឆ្នាំ  ស្នាក់នៅប្រទេសចិន ជាអ្នកទេសចរណ៍ ។

សមត្ថកិច្ច បានដកហូតរថយន្ត១គ្រឿងម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-8482៕

អត្ថបទ៖​ចតុមុខ

Share.