សិល្បៈជាតិ៖ ស្របពេលដែលចម្រូងចម្រាសភាពយន្តថៃមានការវិភាគនៅលើបណ្ដាញសង្គម កញ្ញា ព្រះកាយច័ន្ទ​ដែលជាតារាសម្ដែងមានប្រជាប្រិយភាពមួយរូប ក៏បានចេញមកវិភាគពី ៣ ចំណុចដែលជាកត្តារួមផ្សំធ្វើឱ្យភាពយន្តថៃមានប្រជាប្រិយភាព និងទទួលបានអ្នកគាំទ្រគ្រប់ជាតិសាសន៍ ខុសពីខ្មែរដែលមានតែខ្សែ និងប្រកាន់បក្សពួក។

ជាមួយគ្នានោះ កញ្ញា​ ព្រះកាយច័ន្ទ បានធ្វើការវិភាគពីមូលហេតុទាំងឡាយថា ៖

មូលហេតុដែលភាពយន្តថៃមានប្រជាប្រិយភាពមានកត្តារួមផ្សំដូចជា៖

-បុគ្គលឬតួសម្តែងទាំងអស់ក្នុងរឿងមានសមត្ថភាពពិតនិងមានសិល្បៈក្នុងការសម្តែង។

-ថ្នាក់ដឹកនាំឲ្យតម្លៃទៅលើតួសម្តែងដែលមានក្បូនខ្នាតត្រឹមត្រូវ និងអ្នកដែលមានសម្ថតភាពពិត។

-អ្នកដឹកនាំរឿងមានបទពិសោធន៍ខ្ពស់លើការនិពន្ធនិងដឹកនាំ។

តែភាពយន្តខ្មែរយកតែតួតាមខ្សែ មិនខ្វល់ពីសម្ថតភាព មិនមានការប្រឡងសមត្ថភាពជាក់លាក់មួយ នឹងយកតារាតាម tik tok ឬតារាល្បីតាមកម្មវិធីផ្សេងៗមិនថាល្បីតាមបែបណាយកមកសម្ដែង ធ្វើឲ្យការសម្ដែងគ្មានព្រលឹងសិល្បៈក្នុងខ្លួន។

ត្រង់ចំនុចនេះមិនថាតារា TikTok ឬសិល្បៈករថ្មីនោះទេ សូមជ្រើសរើសយកអ្នកដែលមានសម្ថតភាពពិត មានសិល្បៈក្នុងខ្លួន។ ខ្ញុំចង់ឱ្យភាពយន្តខ្មែរពោរពេញទៅដោយភាពរស់រវើកអ្នកសម្ដែងត្រូវមានសមត្ថភាពនឹងមានសិល្បៈក្នុងកាសម្តែង។ បើបន្តបែបនេះភាយន្តខ្មែររឹតតែអស់ឥទ្ធិពលនៅលើទីផ្សារសិល្បៈ។

យ៉ាងណាមិញ មតិភាគច្រើនដែលចូលរួមតាមពីក្រោយកញ្ញា ព្រះកាយច័ន្ទ ចំពោះបញ្ហា គឺសុទ្ធតែមានការគាំទ្រច្រើនដូចអ្នកខ្លះបានលើកឡើងថា ៖

ចុះអ្នកវិញយល់យ៉ាងណាពីបញ្ហាវិស័យភាពយន្ត និងការសម្ដែងនៅកម្ពុជា?

Share.