ពានរង្វាន់ជើងឯកយុវជនប្រចាំតំបន់អាស៊ាន 2024 ASEAN U-16 Boys Championship ដែល​ប្រទេស​ឥណ្ឌូនេស៊ី ទទួលរៀបចំជាម្ចាស់ផ្ទះ គ្រោងនឹងរៀបចាប់ផ្តើមការប្រកួតនៅថ្ងៃទី២១ ខែមិថុនា រហូត​ដល់​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មាន១២ក្រុមចូលរូមប្រកួត បែងចែកជា៣ពូល ក្នុង១ពូលមាន៤ក្រុម។

លទ្ធផល​ការចាប់​ឆ្នោតនៃ​ពានរង្វាន់ 2024 ASEAN U-16 Boys Championship៖

ពូល A៖ មានក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី, ឡាវ, ហ្វីលីពីន និងសិង្ហបុរី។

ពូល B៖ មានក្រុមជម្រើសជាតិវៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប៊្រុយណេ។

ពូលC៖ មានក្រុមជម្រើសជាតិថៃ, ម៉ាឡេស៊ី, ទីម័រខាងកើត និងអូស្រ្តាលី។

កម្មវីធីប្រកួតទាំង៣ពូល

នេះជាកម្មវីធីប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា៖

  • នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា ត្រូវប៉ះ មីយ៉ាន់ម៉ា វេលាម៉ោង ៧:៣០នាទីយប់​នៅក្នុង​កីឡ​ដ្ឋាន​ Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។
  • នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា បន្តប៉ះ ក្រុមវៀតណាម វេលាម៉ោង ៧:៣០នាទីយប់​នៅក្នុង​កីឡ​ដ្ឋាន​ Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។
  • នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា បន្តជួបក្រុមប្រ៊ុណេ វេលាម៉ោង ៣:៣០នាទីយប់​នៅក្នុង​កីឡ​ដ្ឋាន​ Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។

ពានរង្វាន់ជើងឯកយុវជនប្រចាំតំបនអាស៊ានASEAN U-16 Boys Championship បានបង្តើតឡើង​ដំបូង​នៅឆ្នាំ២០០២ ហើយប្រទេសដែលទទួលរៀបចំជាម្ចាស់ផ្ទះច្រើនជាងគឺប្រទេសឥណ្ឌូនេស៊ី បាន៧លើកតែ​ឯង ខណៈ​ក្រុមដែលឈ្នះជើងឯកពានរង្វាន់នេះច្រើនគេបានលើប្រទេសថៃ និងវៀតណាម ម្នាក់៣លើកដូចគ្នា។

ក្រុមជម្រើសជាតិថៃឈ្នះនៅឆ្នាំ២០០៧, ២០១១ និងឆ្នាំ២០១៥ ខណៈវៀតណាមឈ្នះនៅឆ្នាំ២០០៦, ២០១០ និងឆ្នាំ២០១៧។

ដោយលែកក្រុមមីយ៉ាន់ម៉ាឈ្នះ២លើកនៅឆ្នាំ២០០២ និងឆ្នាំ២០០៥, អូស្រ្តាលីឈ្នះ២លើកនៅ​ឆ្នាំ២០០​៨ និងឆ្នាំ២០១៦, ឥណ្ឌូនេស៊ីឈ្នះឆ្នាំ២០១៨ និងឆ្នាំ២០២២ ម៉ាឡេស៊ីឈ្នះនៅឆ្នាំ២០១៣ និងឆ្នាំ២០១៩ ខណៈក្រុមជប៉ុនឈ្នះបាន១លើកដែរក្នុងនាមជាក្រុមភ្ញៀវនៅឆ្នាំ២០១២។

Share.