ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ បានចេញទៅប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដើម្បីចូលរួមការប្រកួតពានរង្វាន់ជើងឯកអាស៊ាន 2024 ASEAN U-16 Boys Championship ខណៈនៅយប់ថ្ងៃទី២២​ ខែមិថុនា ឆ្នាំ២០២៤ នេះក្រុមកម្ពុជា​ នឹងត្រៀមប៉ះក្រុមមីយ៉ាន់ម៉ា នៅវេលាម៉ោង ៧:៣០នាទីយប់ ដែលជាជំនួបក្នងពូល B ​នៅក្នុង​កីឡ​ដ្ឋាន​ Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។

កម្មវីធីប្រកួតរបស់ក្រុមកម្ពុជា៖

  • នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា ត្រូវប៉ះ មីយ៉ាន់ម៉ា វេលាម៉ោង ៧:៣០នាទីយប់​នៅក្នុង​កីឡ​ដ្ឋាន​ Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។
  • នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា បន្តប៉ះ ក្រុមវៀតណាម វេលាម៉ោង ៧:៣០នាទីយប់​នៅក្នុង​កីឡ​ដ្ឋាន​ Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។
  • នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា បន្តជួបក្រុមប្រ៊ុណេ វេលាម៉ោង ៣:៣០នាទីយប់​នៅក្នុង​កីឡ​ដ្ឋាន​ Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។

លទ្ធផលការប្រកួតក្នុងពូល A៖
ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤

  • U16 ឡាវ ៣-០ U16 ហ្វីលីពីន
  • U16 ឥណ្ឌូនេស៊ី ៣-០ U16 សិង្ហបុរី

ពានរង្វាន់ជើងឯកយុវជនប្រចាំតំបន់អាស៊ាន 2024 ASEAN U-16 Boys Championship ដែល​ប្រទេស​ឥណ្ឌូនេស៊ី ទទួលរៀបចំជាម្ចាស់ផ្ទះរៀបចាប់ផ្តើមការប្រកួតនៅថ្ងៃទី២១ ខែមិថុនា រហូត​ដល់​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មាន១២ក្រុមចូលរូមប្រកួត បែងចែកជា៣ពូល ក្នុង១ពូលមាន៤ក្រុម។

ចំពោះរូបមន្តប្រកួតវិញគឺក្រុមដែលឈរនៅលេខ១ក្នុងពូលទាំង៣នឹងមានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​​តែម្តង ខណៈក្រុមលេខ២ល្អ ក្នុងចំណោម៣ពូល គឺនឹងយក១ក្រុមដើម្បីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។សម្រាប់កម្មវិធីប្រកួតវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុមលេខ១ក្នុងពូលA នឹងត្រូវជួបក្រុមលេខ១ក្នុងពូល C ខណៈក្រុមលេខ១ក្នុងពូលB នឹងត្រូវជួបក្នុងលេខ២ល្អ ក្នុងចំណោម៣ពូលនោះ

ពានរង្វាន់ជើងឯកយុវជនប្រចាំតំបនអាស៊ានASEAN U-16 Boys Championship បានបង្តើតឡើង​ដំបូង​នៅឆ្នាំ២០០២ ហើយប្រទេសដែលទទួលរៀបចំជាម្ចាស់ផ្ទះច្រើនជាងគឺប្រទេសឥណ្ឌូនេស៊ី បាន៧លើកតែ​ឯង ខណៈ​ក្រុមដែលឈ្នះជើងឯកពានរង្វាន់នេះច្រើនគេបានលើប្រទេសថៃ និងវៀតណាម ម្នាក់៣លើកដូចគ្នា។

ក្រុមជម្រើសជាតិថៃឈ្នះនៅឆ្នាំ២០០៧, ២០១១ និងឆ្នាំ២០១៥ ខណៈវៀតណាមឈ្នះនៅឆ្នាំ២០០៦, ២០១០ និងឆ្នាំ២០១៧។

ដោយលែកក្រុមមីយ៉ាន់ម៉ាឈ្នះ២លើកនៅឆ្នាំ២០០២ និងឆ្នាំ២០០៥, អូស្រ្តាលីឈ្នះ២លើកនៅ​ឆ្នាំ២០០​៨ និងឆ្នាំ២០១៦, ឥណ្ឌូនេស៊ីឈ្នះឆ្នាំ២០១៨ និងឆ្នាំ២០២២ ម៉ាឡេស៊ីឈ្នះនៅឆ្នាំ២០១៣ និងឆ្នាំ២០១៩ ខណៈក្រុមជប៉ុនឈ្នះបាន១លើកដែរក្នុងនាមជាក្រុមភ្ញៀវនៅឆ្នាំ២០១២៕

Share.