សិល្បៈជាតិ៖ មួយ​សប្ដាហ៍​ពេញ​ហើយ​ដែល​តារា​ចម្រៀង​ Sophia Kao បាន​ប្រកាស​ខ្លួន​ជា​អ្នក​ចម្រៀង​ឯករាជ្យ​លែងស្ថិត​ក្រោម​ផលិតកម្ម​បារមី ដែល​តារា​រូបនេះ​បាន​រួមរស់​ជាមួយ​អស់​រយៈ​ពេល​៤​ឆ្នាំ​ នេះ​បើ​រាប​ចាប់​ពី​ថ្ងៃ​ប្រកាស​ផ្លូវ​ការ​របស់​កញ្ញានៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤។

ក្រោយ​ប្រកាស​ចែក​ផ្លូវ​ពី​ផលិតកម្ម​ចាស់​ ដោយ​បញ្ចប់​កុងត្រាជាមួយ​គ្នា​រួច​ សុហ្វៀ បាន​តាំង​នាម​ខ្លួន​ជា​តារា​ចម្រៀង​ឯករាជ្យ ដោយ​ប្ដេជ្ញាចិត្ត​យ៉ាងមុតមាំ​ថា​នឹង​បន្តដំណើរ​របស់​ខ្លួន​លើ​វិស័យ​សិល្បៈ ព្រ​ម​ទាំង​ផលិត​ចម្រៀង​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ​របស់​ខ្លួន​ដដែល។

បន្ទាប់​ពី​ការ​ប្រកាស​ជា​ផ្លូវ​របស់​​តារា​រូប​នេះ ស្រាប់​តែ​គេ​ឃើញ​អ្នកគាំទ្រ​ ឬ​ Fan Club របស់​កញ្ញា បាន​រៀបចំកាដូ​ពិសេស​និង​ភ្ញាក់ផ្អើល​មួយ​ ដែលមិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ម្ចាស់​ខ្លួន​នោះ​ទេ​ដែល​ភ្ញាក់ផ្អើល សូម្បីតែ​អ្នក​លេង​បណ្ដាញសង្គម​ក៏​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​រឿង​នេះ​ខ្លាំង​ដូច​គ្នា​។

យោងតាម​រយៈ​ទំព័រហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា​ Sophia.K World ដែល​ត្រូវ​បាន​គេ​ស្គាល់​ថាជា​អ្នក​គាំទ្រ​របស់​ Sophia Kao បាន​រៀបចំ​ចាក់​បញ្ចាំង​វីដេអូ​របស់​អាយដល​ខ្លួន​នៅ​លើ​ផ្ទាំង​ LED នៅទីតាំង​សំខាន់​ៗ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​រយៈ​ពេល​៣​ថ្ងៃ​ ដោយ​ទីតាំង​ទីមួយ​នៅវិមានឯករាជ្យ និង​ទីតាំងទីពីរនៅ​ The Bridge។

ផេក​ខាង​លើ​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​៖ «ដើម្បីចូលរួម​អបអរសាទរ​ ដែល​បង​ Sophia  Kao បាន​ក្លាយ​ជា​សិល្បការិនី​ឯករាជ្យ ពួកយើង​ក៏បាន​ធ្វើ​ការ​ចាក់បញ្ចាំង​ VIDEO នូវ LED 2 កន្លែងធំៗ ចំនួន​២​ថ្ងៃ​៖ ២១-២២/០៦/២០២៤ ចាប់ពីម៉ោង​៧ព្រឹក​ដល់​ម៉ោង​៧យប់​ ទីតាំង​វិមាន​ឯករាជ្យ។ ២៣/០៦/២០២៤ ចាប់​តាំង​ពី​ម៉ោង​៤​ កន្លះល្ងាច​ដល់​ម៉ោង​ ៧​កន្លះយប់​ ទីតាំង​នៅអគារ​ The Bridge។ ដូច្នេះ​ កុំ​ភ្លេច​ទៅមើល​ និង​ផ្ដិតយក​រូប​ភាព​ឬ Video រួច​ Mention admin ក្នុង​ IG @Sophiakaoworld៕»

Share.