សិល្បៈជាតិ៖ បើអ្នកតាមដាននៅលើហ្វេសប៊ុកផេកដែលមានឈ្មោះថា រឿង : សូម៉ា SOMA នោះអ្នកនឹងបានឃើញសកម្មភាពរបស់ក្រុមផលិតកម្ម Wonder Film កំពុងសម្រុកផលិតភាពយន្តថ្មីចំណងជើង «សូម៉ា» ដែលជាខ្សែភាពយន្តខ្មែរមួយដ៏មានគុណភាពក្នុងទម្រង់ថ្មីបំផុតក្នុងឧស្សាហកម្មកុនខ្មែរនាឆ្នាំ ២០២៤។

ក្រុមផលិតកម្ម Wonder Film បានជំនឿចិត្តយ៉ាងមុតមាំថា ធ្វើយ៉ាងណាឱ្យវិស័យភាពយន្តខ្មែរឈានដល់កម្រិតមួយដែលអន្តរជាតិទទួលស្គាល់ពិតប្រាកដ។ ភាពយន្តថ្មីសន្លាងនេះដែរ ក៏ទើបតែបញ្ចេញនូវរូបភាពក្រៅឆាកមួយចំនួនដែលអាចមើលដឹងថាមានតារាល្បីៗចូលរួមសម្ដែងដូចជា កូនកាត់ខ្មែរ-បារាំងគឺកញ្ញា ខេមា មេតាយ៉េ និងតារាខ្មែរ-អន្តរជាតិជាច្រើនរូបទៀត។

សូមជម្រាបថា ភាពយន្ត សូម៉ា ខ្សែភាពយន្តពិពណ៌នាអំពីជីវិតនារីម្នាក់ដែលមានជីវភាពក្រីក្រ គ្រួសាររបស់នាងរស់នៅក្នុងភូមិនេសាទតូចមួយ។ ខ្សែភាពយន្តមួយនេះនឹងនាំអារម្មណ៍ទស្សនិកជនឱ្យប្លែកអារម្មណ៍នូវសាច់រឿងដ៏ល្អមួយដែលផលិតកម្មសម្រិតសម្រាំងទាំងគុណភាព បច្ចេកទេស ជ្រើសរើសតារាសម្ដែងដែលមាន សម្ថភាពច្រើនរូបដើម្បីចូលរួមក្នុងខ្សែភាពយន្តមួយនេះ៕

Share.