សង្គមសិល្បៈ៖ តាមសមាគមសិល្បករខ្មែរនាពេលថ្មីៗនេះបានឱ្យដឹងថា មិនត្រឹមតែធ្វើសកម្មភាពបម្រើ និងលើកកម្ពស់វិស័យសិល្បៈវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែសមាគមសិល្បករខ្មែរ ក៏តែងតែមានឆន្ទៈចូលរួមក្នុងកិច្ចការសង្គមនានា។

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នេះ ថ្នាក់ដឹកនាំ និងក្រុមការងារនៃសមាគមសិល្បករខ្មែរ មានសេចក្ដីសោមនស្សរីករាយ ក្នុងការចូលរួមសកម្មភាពសម្អាតបរិស្ថាននៅភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីអបអរសាទរនិងរំលឹកដល់ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក។

គួររំលឹកថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ កន្លងទៅបានប្រារព្ធឡើងក្រោមប្រធានបទ «ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត» សំដៅជំរុញដល់សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូមចូលរួមសម្អាតបរិស្ថានទាំងអស់ ដើម្បីកម្ពុជាកាន់តែមានសោភណ្ឌភាពស្រស់បំព្រង៕

Share.