ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ ធ្វើបានល្អដោយបានយកឈ្នះលើក្រុម ក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល ២ទល់នឹង១ ដែលជាជំនួបក្នងពូល B ​នៃពានរង្វាន់ ASEAN U-16 Boys Championship ឆ្នាំ២០២៤  នៅក្នុង​កីឡ​ដ្ឋាន​ Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។

២គ្រាប់របស់កម្ពុជា រកបានដោយកីឡាករ ថាច់ ដារ៉ូ ២គ្រាប់ម្នាក់ឯកតែម្តង ខណៈគ្រាប់ទី១រកបាននៅនាទី៧៤ និងគ្រាប់ទី២រកបាននៅនាទី ៩បូក៤ ។

ភារកិច្ចបន្ទាប់របស់ក្រុមគោព្រៃទំទង់កម្ពុជា គឺត្រូវប៉ះក្រុមវៀតណាម អាយុក្រោម១៦ឆ្នាំដូចគ្នា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុង​កីឡ​ដ្ឋាន​ Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។

កម្មវីធីប្រកួតរបស់ក្រុមកម្ពុជា នៅពូល B ៖

  • នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា បន្តប៉ះ ក្រុមវៀតណាម វេលាម៉ោង ៧:៣០នាទីយប់​នៅក្នុង​កីឡ​ដ្ឋាន​ Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី។
  • នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា បន្តជួបក្រុមប្រ៊ុណេ វេលាម៉ោង ៣:៣០នាទីយប់​នៅក្នុង​កីឡ​ដ្ឋាន​ Sriwedari Stadium ស្ថិតក្នុងទីក្រុងស៊ូរ៉ាកាតា ប្រទេសឥណ្ឌូនេស៊ី៕
Share.