ពោធិ៍សាត់ ៖ ស្ត្រីសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យប្រាំងគ្រឿងញៀន ស្នងការខេត្តពោធិ៍សាត់ ធ្វើការឃាត់ខ្លួន ដកហូតបានថ្នាំញៀនមួយចំនួន កាលពីវេលាម៉ោង៥និង៥៥នាទីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ១៥៥ ស្ថិតក្នុងភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យឃាត់ខ្លួនបានមាន ឈ្មោះ គឹម ថាវី ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ សមត្ថកិច្ចដកហូតបាន ថ្នាំញៀន ចំនួន៥កញ្ចប់ ទម្ងន់១០៤ក្រាម , លោហៈធាតុ ពណ៌ក្រហម ចិញ្ចៀនវង់ និងក្រវិល មួយចំហៀង ,ទូរស័ព្ទចំនួន១គ្រឿង , ម៉ូតូ១គ្រឿង ,លុយខ្មែរចំនួន៧០,០០០៛ ,កាបូបស្បែកពណ៌ខ្មៅ ចំនួន១ ។

ស្ត្រីសង្ស័យត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនបាន រួមជាមួយវត្ថុតាង នាំយកទៅស្នងការខេត្ត ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាកាខេត្ត ចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.