ក្រុមជម្រើសជាតិស្វីស ក្រោមការដឹកនាំរបស់លោក Murat Yakin បានស្មើគ្នា ១-១ ជាមួយម្ចាស់ផ្ទះអាល្លឺម៉ង់ នៅកីឡដ្ឋាន Waldstadion (Frankfurt) កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ពូល A នៃព្រឹត្តិការណ៍ UEFA Euro 2024។

ដូច្នេះក្រុមជម្រើសជាតិស្វីស ក្លាយជាប្រទេសទី៤ បន្ទាប់ពីម្ចាស់ផ្ទះអាល្លឺម៉ង់, អេស្ប៉ាញ និងព័រទុយហ្គាល់ កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះ១ ស្មើ២ ខាងក្រោមនេះគឺលទ្ធផល៖

  • ហុងគ្រី ១-៣ ស្វីស
  • ស្កុតឡេន ១-១ ស្វីស
  • ស្វីស ១-១ អាល្លឺម៉ង់។

តារាងចំណាត់ថ្នាក់ពូល A បណ្តោះអាសន្ន៖

  1. អាល្លឺម៉ង់ ឈ្នះ២ប្រកួត ស្មើ១ ៧ពិន្ទុ
  2. ​ស្វីស ឈ្នះ១ ស្មើ២ ៥ពិន្ទុ
  3. ហុងគ្រី ឈ្នះ១ ចាញ់២ មាន៣ពិន្ទុ
  4. ស្កុតឡេន ស្មើ១ ចាញ់២ ១ពិន្ទុ។

ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទ នឹងដំណើរការប្រកួតចាប់ពីនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រើប្រាស់កីឡដ្ឋានចំនួន ១០ នៅក្នុងទីក្រុងចំនួន ១០ ផ្សេងគ្នា សរុបចំនួន ៥១ ប្រកួតរបស់ក្រុមដែលចូលរួមទាំង ២៤។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.