សិល្បៈជាតិ៖ ត្បិត​ថា​ភាពយន្ត​ខ្មែរ​បាន​ចាក់​បញ្ចាំង​នៅ​ម៉ោងមាស នៅគ្រប់​ស្ថានីយទូរទស្សន៍​ ក៏​នៅមាន​រឿង​ភាគខ្មែរខ្លះ តួសម្ដែង​ខ្លះ​ ទទួល​រង​នូវ​មតិ​រិះគន់​ពីអ្នក​ទស្សនា​ ទៅលើ​ការ​សម្ដែង​ សាច់រឿង គុណភាព​ថត និង​កត្តា​ផ្សេង​ៗ​ទៀត​។ យ៉ាងណា​មិញ​ ក្នុង​នាម​ជា​អ្នក​ប្រឡូក​ក្នុង​សិល្បៈ​​​ច្រើន​ឆ្នាំ​ មាន​បទ​ពិសោធ​ទាំង​សិល្បៈសម័យ​ និង​បុរាណ ព្រះកាយ​ច័ន្ទ​ បាន​ចែក​រំលែក​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​ភាពយន្ត​ថៃ​មាន​ប្រជាប្រិយ​ភាព​​ ឬ​និយាយ​ដោយ​ងាយ​គឺអាច​ឈ្នះ​បេះដូង​អ្នក​ទស្សនា​ រហូត​មិន​អាច​បញ្ឈប់​មិន​ទស្សនា​កើត​។

មែនទែន​ទៅ​ការ​ចេញ​មក​បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​ ព្រះកាយច័ន្ទ ទំនង​ជា​មាន​ភ្ជាប់​ទៅ​បញ្ហា​ចម្រូងចម្រាស មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​បញ្ចាំង​ភាពយន្ត​ខ្នាតធំ​ថៃមួយ​នៅ​លើ​រោង​កុនខ្មែរ ហើយ​បង្ក​ឱ្យ​មាន​បញ្ហា​ចម្រូងចម្រាស​គ្នា​មួយ​ប្រាវ​​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​រវាង​ពលរដ្ឋ​ទាំង​ពីរ​ប្រទេស​។

បើ​តាម​ការ​បកស្រាយ​របស់​កញ្ញា ព្រះកាយច័ន្ទ សិល្បការិនី​និង​ជា​តារា​សម្ដែង​ឆ្នើមរូប​នេះ បាន​ចែក​រំលែក​​​ដោយ​​សង្ខេប​ ចំណុច​សំខាន់ៗ​ ៣ ដែល​ជា​កត្តា​រួម​ផ្សំ​ធ្វើ​ឱ្យ​ភាពយន្ត​ថៃ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​អ្នក​ទស្សនា៖

– បុគ្គលឬតួសម្តែងទាំងអស់ក្នុងរឿងមានសមត្ថភាពពិតនិងមានសិល្បៈក្នុងកាសម្តែង
– ថ្នាក់ដឹកនាំឲ្យតម្លៃទៅលើតួសម្តែងដែរមានក្បូនខ្នាតត្រឹមត្រូវនឹងអ្នកដែលមានសម្ថតភាពពិត
– អ្នកដឹកនាំរឿងមានបទពិសោធន៍ខ្ពស់លើកានិពន្ធនឹងដឹកនាំ

តែភាពយន្តខ្មែរយកតែតួតាមខ្សែ មិនខ្វល់ពីសម្ថតភាព មិនមានការប្រឡងសមត្ថភាពជាក់លាក់មួយនឹងយកតារាតាម tik tok ឬតារាល្បីតាមកម្មវិធីផ្សេងៗមិនថាល្បីតាមបែបណាយកមកសម្ដែង ធ្វើឲ្យការសម្ដែងគ្មានព្រលឹងសិល្បៈក្នុងខ្លួន *ត្រង់ចំនុចនេះមិនថាតារាTikTokឫសិល្បៈករថ្មីនោះទេ សូមជ្រើសរើសយកអ្នកដែលមានសម្ថតភាពពិត មានសិល្បៈក្នុងខ្លួន។ ខ្ញុំចង់ឱ្យភាពយន្តខ្មែរពោរពេញទៅដោយភាពរស់រវើកអ្នកសម្ដែងត្រូវមានសមត្ថភាពនឹងមានសិល្បៈក្នុងកាសម្តែង។ បើបន្តបែបនេះភាពយន្តខ្មែររឹតតែអស់ឥទ្ធិពលនៅលើទីផ្សារសិល្បៈ

ការ​ចែក​រំលែក​របស់​ព្រះកាយច័ន្ទ ក៏​ផ្ដើម​ចេញ​ពី​ការ​ចែក​រំលែក​របស់​គណនីហ្វេសប៊ុក​មួយ​ ដែល​តែ​ងតែ​បង្ហោះ​ឈឺឆ្អាល និង​ជួយ​កែលម្អ ដើម្បី​ចង់​ឃើញ​​សិល្បៈ​ភាពយន្ត​ខ្មែរ​រីកចម្រើន​ដើរ​ទាន់​បណ្ដាប្រទេសនានា​ក្នុង​តំបន់​។

មែនទែនទៅ​ ស្មារតី​ជាតិនិយម​នេះ​ គួរ​តែត្រូវ​បាន​បណ្ដុះ​នៅ​ក្នុង​ផ្នត់គំនិត​កូន​ខ្មែរ​យើងគ្រប់​ៗ​គ្នា មិន​ថា​លើ​សិល្បៈឬផលិតផល​នានា​ ព្រោះ​ប្រសិន​បើ​យើងមិន​ជួយ​គាំទ្រ មិន​ជួយ​គាំពារថែរក្សា និង​លើកស្ទួយ មិនមាន​បរទេស​ណា​មក​​ផ្ដល់តម្លៃ​ដល់​សិល្បៈជាតិ និង​ផលិតផល​របស់​យើងនោះ​ឡើយ៕

Share.