ការប្រកួតពានរង្វាន់ SEAN U-16 Boys Championship ឆ្នាំ២០២៤ កំពុងបន្តការប្រកួតវគ្គជម្រុះក្នុងពូល ខណៈនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នេះក្រុមសិង្ហបុរី ត្រូវប៉ះក្រុមឡាវ ខណៈក្រុមហ្វីលីពីន ត្រូវប៉ះផ្ទះឥណ្ឌូនេស៊ី ។

កម្មវិធីប្រកួតក្នុងពូល A ៖
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤

  • សិង្ហបុរី ប៉ះ ឡាវ ម៉ោង ៣:៣០ នាទីរសៀល នៅកីឡដ្ឋាន Manahan Stadium ។
  • ហ្វីលីពីន ប៉ះ ឥណ្ឌូនេស៊ី ម៉ោង ៧:៣០នាទីយប់ នៅកីឡដ្ឋាន Manahan Stadium ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នេះ ក្រុម្ចាស់ផ្ទះឥណ្ឌូនេស៊ី កំពុងឈរនៅកំពូលតារាង មាន៣ពិន្ទុ តាមពីក្រោយដោយក្រុមឡាវ ឈរលេខ២មាន៣ពិន្ទុ ខណៈក្រុមហ្វីលីពីន ឈរលេខ៣ និងក្រុមសិង្ហបុរី ឈរលេខ៤ នៃពូល A៕

Share.