ពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូង Copa América ដែលសហរដ្ឋអាមេរិក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២១ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ ខណ:មាន១៦ប្រទេសចូលរួមប្រកួត។

លទ្ធផលការប្រកួតបើកឆាកនៃពានរង្វាន់ Copa América 2024៖

  • អាហ្សង់ទីន ២-០ កាណាដា
  • ប៉េរូ ០-០ ឈីលី
  • អេក្វាឌ័រ ១-២ វ៉េណេស៊ុយអេឡា
  • ម៉ិកស៊ិក ១-០ ហ្សាម៉ាអ៊ីក
  • សហរដ្ឋអាមេរិក ២-០ បូលីវី
  • អ៊ុយរូហ្គាយ ៣-១ ប៉ាណាម៉ា។

កម្មវិធីប្រកួតបន្ទាប់ ២គូចុងក្រោយ មុនបញ្ចប់ជុំទី១៖

  • ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ កូឡុំប៊ី ប៉ះ ប៉ារ៉ាហ្គាយ នៅកីឡដ្ឋាន NRG Stadium
  • ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ប្រេស៊ីល ប៉ះ កូស្តារីកា នៅកីឡដ្ឋាន SoFi Stadium។

បើរាប់ពីអាយុកាលនៃពានរង្វាន់កម្រិតទ្វីប Copa América ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩១៦ ពោល​គឺមាន​អាយុ​កាល​ជាង ១០៨ឆ្នាំហើយ ខណៈប្រទេសដែលទទួល​បានសិទ្ធិរៀបចំជា​ម្ចាស់ផ្ទះច្រើនជាងគេ​គឺប្រទេសអាហ្សង់ទីន ចំនួន៩លើក ប្រទេសអ៊ុយរូហ្គាយ និងប្រទេសឈីលី បាន៧លើក៕

Share.