ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ បាន​ចាក​ចេញ​ពី​កម្ពុជា ទៅប្រទេស​ថៃ កាល​ពី​ថ្ងៃទី២៣ ខែមិថុនា ម្សិល​មិញ ដើម្បី​ប្រកួត​ជា​មួយក្រុមជម្រើសជាតិ U20 វៀតណាម នឹង​ដណ្ដើ​កៅអី​ជុំផ្ដាច់ព្រ័ត្រ លើទឹកដីកណ្ដាលនៅប្រទេសថៃ នៅថ្ងៃទី២៥ ខែមិថុនាខាងមុខ។

ជុំ​វិញ​ការ​ចេញ​ទៅ​ប្រកួត​នៅ​ឆាក​អន្តរជាតិ​របស់​ក្រុមក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ លោក អាំង សិរីពិសិដ្ឋ ​អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​មាន​ប្រសាសន៍​ក្នុងកិច្ចសម្ភាសន៍​ជា​មួយ​សារព័ត៌មាន ដូច​ខាង​ក្រោម៖

ខាងក្រោមនេះគឺជាសមាសភាពក្រុមបាល់ទះ U20 កម្ពុជា ទាំង១២នាក់៖

ការប្រកួត​នេះគឺ​ដើម្បីប្រជែងកៅអីរការប្រកួតកីឡាបាល់ទះជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ (Men’s Asian U20 Volleyball Championship 2024) នៅប្រទេសឥណ្ឌូណេស៊ី។

ក្រុម​ឈ្នះ​រវាង U20 កម្ពុជា និង U20 វៀតណាម (តំបន់អាស៊ាន) នឹងចូលទៅក្នុងពូល D ដែល​មាន​ក្រុម U20 ថៃ និង U20 កូរ៉េខាងត្បូង កំពុងរង់ចាំ ចំណែកឯ១ក្រុមទៀត គឺ​ការ​ប្រកួត​ជម្រុះ​រវាង U20 កាហ្សាក់ស្ថាន និង U20 អ៊ូសបេគីស្ថាន (តំបន់​អាស៊ី​កណ្តាល)។

គួរដឹងផងដែរថាព្រឹត្តិការណ៍ជើងឯកអាស៊ី Men’s Asian U20 Volleyball Championship ឆ្នាំ២០២៤ លើកទី២២ ដែលរៀបចំឡើងនៅប្រទេស​ឥណ្ឌូ​ណេស៊ី គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕

Share.