ការប្រកួតពានរង្វាន់បាល់ទាត់យុវជនតំបន់អាស៊ាន SEAN U-16 Boys Championship ឆ្នាំ២០២៤ បានបញ្ចប់ការប្រកួតជុំទី១ ហើយក្នុងនោះឃើញថា ក្រុមទាំង៣មានដូចជា ឥណ្ឌូនេស៊ី, វៀតណាម និងម៉ាឡេស៊ី គឺកំពុងឈរនៅកំពូលតារាងនៃពូលរាងៗខ្លួន។

ខាងក្រោមនេះជាតារាងចំណាត់ថ្នាក់ពូលទាំង៣ នៃក្រោយចប់ការប្រកួតជុំទី១

កម្មវិធីប្រកួតទាំង៣ពូល

ពានរង្វាន់ជើងឯកយុវជនប្រចាំតំបនអាស៊ានASEAN U-16 Boys Championship បានបង្តើតឡើង​ដំបូង​នៅឆ្នាំ២០០២ ហើយប្រទេសដែលទទួលរៀបចំជាម្ចាស់ផ្ទះច្រើនជាងគឺប្រទេសឥណ្ឌូនេស៊ី បាន៧លើកតែ​ឯង ខណៈ​ក្រុមដែលឈ្នះជើងឯកពានរង្វាន់នេះច្រើនគេបានលើប្រទេសថៃ និងវៀតណាម ម្នាក់៣លើកដូចគ្នា។

ក្រុមជម្រើសជាតិថៃឈ្នះនៅឆ្នាំ២០០៧, ២០១១ និងឆ្នាំ២០១៥ ខណៈវៀតណាមឈ្នះនៅឆ្នាំ២០០៦, ២០១០ និងឆ្នាំ២០១៧។

ដោយលែកក្រុមមីយ៉ាន់ម៉ាឈ្នះ២លើកនៅឆ្នាំ២០០២ និងឆ្នាំ២០០៥, អូស្រ្តាលីឈ្នះ២លើកនៅ​ឆ្នាំ២០០​៨ និងឆ្នាំ២០១៦, ឥណ្ឌូនេស៊ីឈ្នះឆ្នាំ២០១៨ និងឆ្នាំ២០២២ ម៉ាឡេស៊ីឈ្នះនៅឆ្នាំ២០១៣ និងឆ្នាំ២០១៩ ខណៈក្រុមជប៉ុនឈ្នះបាន១លើកដែរក្នុងនាមជាក្រុមភ្ញៀវនៅឆ្នាំ២០១២។

Share.