ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ បាន​ទៅ​ដល់​ទឹក​ដី​ប្រទេស​ថៃហើយ កាល​ពី​ថ្ងៃទី២៣ ខែមិថុនា និង​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​ប្រកួត​ជា​មួយក្រុមជម្រើសជាតិ U20 វៀតណាម នឹង​ដណ្ដើ​កៅអី​ជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទះជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ (Men’s Asian U20 Volleyball Championship 2024) នៅ​ប្រទេសឥណ្ឌូនេស៊ី។

ការប្រកួត នឹង​ត្រូវ​ធ្វើ​ឡើង​នៅថ្ងៃនេះ នៃកម្មវិធីប្រកួត វគ្គជម្រុះ SOUTHEASTERN ZONE រវាង ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ ជាមួយក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២០ឆ្នាំ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៣០ នាទី នៅកីឡដ្ឋាន NAKHON PATHOM GYM ប្រទេសថៃ។

ក្រុមឈ្នះរវាង U20 កម្ពុជា និង U20 វៀតណាម (តំបន់អាស៊ាន) នឹងចូលទៅក្នុងពូល D ដែល​មាន​ក្រុម U20 ថៃ និង U20 កូរ៉េខាងត្បូង កំពុងរង់ចាំ ចំណែកឯ១ក្រុមទៀត គឺ​ការ​ប្រកួត​ជម្រុះ​រវាង U20 កាហ្សាក់ស្ថាន និង U20 អ៊ូសបេគីស្ថាន (តំបន់​អាស៊ី​កណ្តាល)។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ​ពានរង្វាន់ជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ AVC 22ND Men’s Asian U20 Volleyball Championship ឆ្នាំ២០២៤ លើកទី២២ ដែលរៀបចំឡើងនៅប្រទេស​ឥណ្ឌូ​ណេស៊ី គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕

ខាងក្រោមនេះគឺជាសមាសភាពក្រុមបាល់ទះ U20 កម្ពុជា ទាំង១២នាក់៖

Share.