សមាជិក​ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ ២រូប​បាន​បង្ហាញ​អារម្មណ៍​សប្បាយ និងរំភើប​នៅ​ពេល​បាន​ជាប់​ឈ្មោះ​តំណាង​ជាតិ ចេញ​ទៅ​ប្រកួត​លើក​ឆាក​អន្តរជាតិ។

ខណ:​រូប​គេ​បាន​បង្ហាញ​ការ​តាំង​ចិត​ថា​នឹង​យកជម្នះលើក្រុមវៀតណាមឪ្យបាន ដើម្បី​ដណ្ដើម​កៅ​ជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទះជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ (Men’s Asian U20 Volleyball Championship 2024) នៅ​ប្រទេសឥណ្ឌូនេស៊ី។

ដើម្បីជ្រាប់កាន់​តែ​ច្បាស់​សូម​ទស្សនាកិច្ចសម្ភាសន៍​ជា​មួយ​កីឡា U20កម្ពុជា ទាំង​២រូប​ខាង​ក្រោម៖

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ បាន​ចាក​ចេញ​ពី​កម្ពុជា ទៅប្រទេស​ថៃ កាល​ពី​ថ្ងៃទី២៣ ខែមិថុនា ម្សិល​មិញ ដើម្បី​ប្រកួត​ជា​មួយក្រុមជម្រើសជាតិ U20 វៀតណាម នឹង​ដណ្ដើ​កៅអី​ជុំផ្ដាច់ព្រ័ត្រ លើទឹកដីកណ្ដាលនៅប្រទេសថៃ នៅថ្ងៃទី២៥ ខែមិថុនាខាងមុខ។

ការប្រកួត​នេះគឺ​ដើម្បីប្រជែងកៅអីរការប្រកួតកីឡាបាល់ទះជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ (Men’s Asian U20 Volleyball Championship 2024) នៅប្រទេសឥណ្ឌូណេស៊ី។

ក្រុម​ឈ្នះ​រវាង U20 កម្ពុជា និង U20 វៀតណាម (តំបន់អាស៊ាន) នឹងចូលទៅក្នុងពូល D ដែល​មាន​ក្រុម U20 ថៃ និង U20 កូរ៉េខាងត្បូង កំពុងរង់ចាំ ចំណែកឯ១ក្រុមទៀត គឺ​ការ​ប្រកួត​ជម្រុះ​រវាង U20 កាហ្សាក់ស្ថាន និង U20 អ៊ូសបេគីស្ថាន (តំបន់​អាស៊ី​កណ្តាល)។

គួរដឹងផងដែរថាព្រឹត្តិការណ៍ជើងឯកអាស៊ី Men’s Asian U20 Volleyball Championship ឆ្នាំ២០២៤ លើកទី២២ ដែលរៀបចំឡើងនៅប្រទេស​ឥណ្ឌូ​ណេស៊ី គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕

Share.