សិល្បៈជាតិ៖ អ្នកនាង មៀលីយ៉ាន ជាអតីតម្ចាស់មកុដ Miss Cambodia-America 2016 និងធ្លាប់រៀបការសាងគ្រួសារមានកូន ២នាក់ បានឆ្លើយតបតាមបំណងអ្នកគាំទ្រ ជាពិសេសគ្រួសារតែម្ដង វិលមកចូលរួមប្រកួតនៅក្នុងប្រទេសកម្ពុជា និងបានជាប់ជាជម្រើស Top 5 របស់ Misss Universe Cambodia 2024 ក្នុងវគ្គសម្ភាសបិទទ្វារ។

តាមការប្រកាសជាផ្លូវការពីស្ថាប័ន Miss Universe Cambodia 2024 រៀបរាប់ថា ៖ «ក្រោយគ្រងតំណែង Miss Cambodian American ឆ្នាំ២០១៦ មៀលីយ៉ាន បានបញ្ឈប់ក្ដីស្រមៃរបស់ខ្លួនក្នុងការប្រកួតប្រជែងក្នុងវិស័យកញ្ញាឯក ដើម្បីរៀបការកសាងគ្រួសារតូចមួយរបស់នាង។ យ៉ាងណាក៏ដោយ ក្ដីស្រមៃមួយនេះបានចាប់ផ្ដើមម្ដងទៀត បន្ទាប់ពីនាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រដល់ទៅ២ជំនាញ។ អ្នកម្ដាយកូន២រូបនេះ បានធ្វើដំណើរមកកាន់ទឹកដីដូនតារបស់នាង ដើម្បីឲ្យរូបនាង និងកូនៗបានស្វែងយល់បន្ថែមពីឬសគល់នៃជាតិសាសន៍កំណើត ក៏ដូចជាបានបំពេញនូវក្ដីស្រមៃរបស់ខ្លួនម្ដងទៀត ក្នុងនាមជាស្ត្រីនៃចក្កវាឡ!»

គួរឱ្យកត់សម្គាល់ដែរថា អ្នកនាង មៀលីយ៉ាន ឬ Mealyann Nita គឺជាបេក្ខភាពមុខថ្មីម្នាក់ដែលបានមកចូលរួមប្រកួតជ្រើសរើសរកកំពូលស្ត្រីដ៏អស្ចារ្យនៃមកុដចក្រវាល ប៉ុន្តែអ្នកនាងមានសមត្ថភាពខ្លាំងទាំងចំណេះដឹងទូទៅ និងភាសាបរទេសគួរឱ្យកត់សម្គាល់៕

Share.