ក្រុម​កីឡាអេឡិចត្រូនិកកម្ពុជា See You Soon នឹង​ត្រូវ​ប្រកួត​បើក​ឆាក​ប៉ះ​ក្រុម Selangor Red Giants របស់​ម៉ាឡេស៊ី ក្នុង​វគ្គ​ជម្រុះ Group Stage នៅ​ថ្ងៃទី៣ កក្កដា នៅ​ក្នុង​ព្រឹត្តិការណ៍ MLBB Mid Season Cup 2024 ហៅកាត់ MSC។ សម្រាប់​ជំនួប​ទី២ ក្រុម See You Soon បន្តជួប​ក្រុម Fnatic ONIC របស់ឥណ្ឌូនេស៊ី ប្រកួត​ទី៣ ប៉ះ​ក្រុម Team Falcons របស់​ម្ចាស់​ផ្ទះ អារ៉ាប់ប៊ីសាអ៊ូឌីត។

រំលឹក​ថា សម្រាប់​ក្រុម See You Soon កម្ពុជា នេះ​គឺ​ជា​លើក​ទី២ហើយ ដែល​បាន​បង្ហាញ​វត្តមាន​ចូល​រួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កិឡាអេឡិច​ត្រូនិក​លំដាប់​ពិភព​លោក ដោយ​លើកទី១ នៅឆ្នាំ២០២២ ប៉ុន្តែ​ See You Soon ធ្វើ​ពុំ​សូវ​បាន​ល្អ​ឡើង​ដោយ​បញ្ចប់​ការ​ប្រកួត​ត្រឹម​ចំណាត់​ថ្នាក់​លេខ១១ ក្នុង​ចំណោម ១២ក្រុម​ចូល​រួម។

សម្រាប់ប្រាក់​រង្វាន់​ក្រុម​ដែល​បាន​ចូល​រួម​ ក្រុម​ជម្រុះ Wild Card ទាំង ៧ក្រុម​ទទួល​បាន​ប្រាក់ក​រង្វាន់ ៣ ៦០០០ដុល្លារ ខណ:ក្រុម HomeBois បាន​ឡើង​ទៅកាន់​វគ្គ Group Stage។ ក្នុង​ចំណោម​ក្រុម​ទាំង ១៦​ដែល​ត្រូវ​ប្រកួត​ចំណាត់​ថ្នាក់​លេខ៩ ដល់​លេខ ១៦ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ៥ ៦០០០ដុល្លារ លេខ៥ ដល់លេខ៨ ទទួល​បាន​ប្រាក់រង្វាន់ ១០​ម៉ុនដុល្លារ លេខ៣ ប្រាក់រង្វាន់ ២០ម៉ឺនដុល្លារ លេខ២ ៥០ម៉ឺនដុល្លារ ក្រុមជើងឯក ១លានដុល្លារ។

​ការប្រកួត​នៅ MLBB Mid Season Cup 2024 ហៅកាត់ MSC ដែល​ក្រុម See You Soon នឹង​ទៅ​ចូល​រួម​ប្រកួត​ប្រជែង មាន​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​មក​ពី​ជុំវិញពិភពលោក មាន ១៦ក្រុម ​នឹង​ត្រូវ​ប្រជែង​គ្នា​នៅ​ក្នុង​វគ្គ Group Stage ចាប់​ពី​ថ្ងៃទី៣ កក្កដានេះតទៅ។

គួរបញ្ជាក់ផងដែរថា កាលប្រកួតនៅ Mid Season Cup (MSC) ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ៣លាន​ដុល្លារ៕

Share.